សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា

2025/09/11 01:52:47 am        78

មេដឹកនាំប្រឆាំងអូស្ត្រាលី លោកស្រី Sussan Ley បានបណ្តេញសមាជិកព្រឹទ្ធសភាម្នាក់ចេញពីក្រសួងស្រមោលរបស់លោកស្រី នៅថ្ងៃពុធ (ទី១០ ខែកញ្ញា) នេះ ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយ «ប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍» របស់ជនអន្តោប្រវេសន៍ឥណ្ឌា ហើយបន្ទាប់មកបដិសេធមិនគាំទ្រការដឹកនាំរបស់លោកស្រី។

លោកស្រី Jacinta Nampijinpa Price សមាជិកព្រឹទ្ធសភា សម្រាប់ដែនដីភាគខាងជើង ក្នុងក្រុមកណ្តាល-ស្ដាំនិយម គឺគណបក្សសេរីនិយម បាននិយាយយោងទៅដល់ជនអន្តោប្រវេសន៍ឥណ្ឌា ក្នុងអំឡុងពេលផ្ដល់បទសម្ភាសន៍តាមវិទ្យុកាលពីសប្តាហ៍មុន។

លោកស្រី Price ដែលបានកាន់តំណែងរដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិ និងបុគ្គលិកការពារជាតិ នៅក្នុងគណៈរដ្ឋមន្ត្រីស្រមោល បានបដិសេធមិនសុំអភ័យទោស ចំពោះការអត្ថាធិប្បាយនេះ បើទោះបីជាមានការថ្កោលទោសពីសំណាក់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese សមាជិកគណបក្សផ្ទាល់របស់ខ្លួន និងសមាជិកសហគមន៍ឥណ្ឌាក៏ដោយ។ លោកស្រី Ley បាននិយាយថា លោកស្រីបានស្វែងរកការលាលែងពីតំណែងរបស់លោកស្រី Price ដោយសារតែលោកស្រី «មិនអាចបំពេញ» តាមស្តង់ដារកម្រិតខ្ពស់ដែលត្រូវបានរំពឹងទុកពីរដ្ឋមន្ត្រីស្រមោលឡើយ។

លោកស្រីបានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែកញ្ញានេះថា៖ «សមាជិកព្រឹទ្ធសភា លោកស្រី Nampijinpa Price បានធ្វើអត្ថាធិប្បាយដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់ប្រជាជនអូស្ត្រាលីដើមកំណើតឥណ្ឌា។ ការអត្ថាធិប្បាយនេះ គឺមិនត្រឹមត្រូវ ហើយមិនគួរធ្វើឡើយ។ ហើយទោះបីជាត្រូវបានផ្តល់ពេលវេលា និងឱកាស ដើម្បីឲ្យមានការសុំអភ័យទោសក៏ដោយ ក៏សមាជិកព្រឹទ្ធសភា លោកស្រី Jacinta Nampijinpa Price មិនបានសុំអភ័យទោសដែរ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Price បាននិយាយថា លោកស្រីបានទទួលយកការសម្រេចចិត្តរបស់លោកស្រី Ley ហើយបានសង្កត់ធ្ងន់ថា លោកស្រីមិនមានចេតនាមើលងាយសហគមន៍ឥណ្ឌានោះទេ ប៉ុន្តែគ្រាន់តែលើកឡើងពីក្ដីបារម្ភ អំពី «ទំហំនៃជនអន្តោប្រវេសន៍ប៉ុណ្ណោះ»៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm