វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ

2025/09/11 02:56:00 am        107


វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី១០ ខែកញ្ញា) នេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញសេចក្តីថ្លែងការណ៍របស់ប្រទេសប៉ូឡូញ ដែលថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ី នៅក្នុងដែនអាកាសប៉ូឡូញ ដោយបញ្ជាក់ថា នេះគឺជាបញ្ហាសម្រាប់ក្រសួងការពារជាតិ។

គួរបញ្ជាក់ថា ប្រទេសប៉ូឡូញបានបាញ់ទម្លាក់យានដ្រូន នៅក្នុងដែនអាកាសរបស់ខ្លួន នាថ្ងៃពុធនេះ ដោយមានការគាំទ្រដោយយន្តហោះយោធាពីសម្ព័ន្ធមិត្តណាតូរបស់ខ្លួន ដោយនេះគឺជាលើកដំបូងហើយដែលសមាជិកនៃសម្ព័ន្ធភាពយោធាលោកខាងលិចមួយនេះ ត្រូវបានគេដឹងថា បានបាញ់ទម្លាក់អាវុធ ក្នុងអំឡុងពេលមានសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា «នេះគឺជាការបង្កហេតុទ្រង់ទ្រាយធំ និងជាស្ថានភាពគ្រោះថ្នាក់បំផុតដែលយើងបានជួបប្រទះ គិតចាប់តាំងពីសង្គ្រាមលោកលើកទី២» ទោះបីជាលោកក៏បាននិយាយផងដែរថា លោក «គ្មានហេតុផល ក្នុងការជឿថា ប្រទេសកំពុងស្ថិតនៅមាត់ជ្រោះនៃការមានសង្គ្រាមក៏ដោយ»។

នៅពេលត្រូវបានសួរ អំពីយានដ្រូន និងការកត់សម្គាល់របស់លោក Tusk អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «ក្នុងករណីនេះ យើងមិនចង់ធ្វើអត្ថាធិប្បាយអ្វីឡើយអំពីវា ទោះតាមមធ្យោបាយណាមួយក៏ដោយ។ នេះមិនមែនជាការទទួលខុសត្រូវរបស់យើងទេ ពោលគឺវាជាតួនាទីរបស់ក្រសួងការពារជាតិ»។

លោក Peskov បានបញ្ជាក់ថា វិមានក្រឹមឡាំងមិនបានទទួលសំណើណាមួយ សម្រាប់ការទាក់ទងពីប៉ូឡូញឡើយ ប៉ុន្តែបានច្រានចោលការចោទប្រកាន់របស់សហភាពអឺរ៉ុប (EU) និងអង្គការណាតូ (NATO) ដែលថា រុស្ស៊ីបានធ្វើសកម្មភាពបង្កហេតុ។

លោក Peskov បានប្រាប់ថា» «ថ្នាក់ដឹកនាំរបស់សហភាពអឺរ៉ុប និងអង្គការណាតូ បានចោទប្រកាន់រុស្ស៊ីបង្ករឿងហេតុជារៀងរាល់ថ្ងៃ។ ដោយភាគច្រើននៃការចោទប្រកាន់នោះ មិនឃើញមានបង្ហាញអំពីអំណះអំណាងសូម្បីតែមួយ»។ 

រហូតមកដល់ពេលនេះ ក្រសួងការពារជាតិរុស្ស៊ី មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឡើយ អំពីឧប្បត្តិហេតុយានដ្រូន នៅប្រទេសប៉ូឡូញនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm