រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»

2025/09/11 03:04:16 am        117

ប្រទេសរ៉្វាន់ដា នៅថ្ងៃពុធ (ទី១០ ខែកញ្ញា) នេះ បានចាត់ទុកថា ជាយុទ្ធនាការ «ដ៏ល្ងង់ខ្លៅ» របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលចង់ឲ្យអង្គការសហប្រជាជាតិ (UN) ទទួលស្គាល់ថា មាន «អំពើប្រល័យពូជសាសន៍» ប្រឆាំងនឹងប្រជាជនរបស់ខ្លួន នៅភាគខាងកើតរបស់ប្រទេស។

កាលពីដើមឆ្នាំនេះ ក្រុមប្រដាប់អាវុធ M23 ដែលគាំទ្រដោយរ៉្វាន់ដា បានវាយលុកយ៉ាងលឿនរហ័ស នៅតំបន់ភាគខាងកើតកុងហ្គោ ដោយបានដណ្តើមកាន់កាប់តំបន់យ៉ាងច្រើនសន្ធឹកសន្ធាប់នៃដែនដីសម្បូរដោយធនធានរ៉ែ ដែលត្រូវបានញាំញីដោយអំពើហិង្សាបង្ហូរឈាមអស់រយៈពេលជាង ៣ទសវត្សរ៍។

ការវាយលុកនេះ បានឃើញាថា យុទ្ធជនរបស់ក្រុមឧទ្ទាម M23 ដណ្តើមបានទីក្រុងសំខាន់ៗ ដោយបានសម្លាប់មនុស្ស និងនាំឲ្យមានអ្នកភៀសខ្លួនរាប់ពាន់នាក់ ដែល UN ចាត់ទុកថា ជាវិបត្តិមនុស្សធម៌។

ទីក្រុង Kigali បដិសេធថា ខ្លួនមិនបានផ្តល់ឲ្យក្រុម M23 នូវជំនួយគាំទ្រផ្នែកយោធានោះឡើយ ទោះបីជាការគាំទ្ររបស់ខ្លួនត្រូវបានចងក្រងយ៉ាងទូលំទូលាយដោយអ្នកជំនាញរបស់ UN និងក្រុមសិទ្ធិមនុស្សអន្តរជាតិក៏ដោយ។ រ៉្វាន់ដាលើកហេតុផលថា ខ្លួនប្រឈមនឹងការគំរាមកំហែងដោយសារវត្តមាននៅក្នុងដែនដីកុងហ្គោភាគខាងកើតនៃក្រុមឧទ្ទាមដែលបង្កើតឡើងដោយមេដឹកនាំជនជាតិភាគតិច Hutu ដែលមានជាប់ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ នៅរ៉្វាន់ដា កាលពីឆ្នាំ១៩៩៤។

កាលពីថ្ងៃអង្គារ អំឡុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រដ្ឋមន្ត្រីសិទ្ធិមនុស្សរបស់កុងហ្គោ លោក Samuel Mbemba បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសរបស់លោកបានបើកយុទ្ធនាការមួយ ដើម្បីឲ្យ «ពិភពលោកឈប់នៅស្ងៀមស្ងាត់» ដោយជំរុញឲ្យមានការទទួលស្គាល់ «អំពើប្រល័យពូជសាសន៍»។

យ៉ាងណាក្ដី រ៉្វាន់ដា ជាកន្លែងដែលមនុស្សប្រហែល ៨០០.០០០នាក់ ដោយភាគច្រើនជាជនជាតិភាគតិច Tutsi និងជនជាតិ Hutu ក្នុងកម្រិតមធ្យម ត្រូវបានសម្លាប់ អំឡុងអំពើប្រល័យពូជសាសន៍ឆ្នាំ១៩៩៤ បានឲ្យឈ្មោះយុទ្ធនាការនេះថា ជា «សំណើដ៏ល្ងង់ខ្លៅ»។

របាយការណ៍របស់ UN ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានឲ្យដឹងថា ភាគីទាំងអស់ នៅក្នុងអំពើហិង្សាចុងក្រោយបង្អស់ នៅភាគខាងកើតកុងហ្គោ បានប្រព្រឹត្តអំពើរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់នេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        134
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        175
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm