ប្រជាជនប៉ាឡេស្ទីនរត់ទាំងភ័យស្លន់ស្លោ ក្រោយអ៊ីស្រាអែលវាយប្រហារលើអគារកម្ពស់ច្រើនជាន់ក្នុងទីក្រុងហ្កាហ្សា

2025/09/11 03:55:04 pm        115

ប្រជាជនប៉ាឡេស្ទីនបានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធ១០កញ្ញាសប្ដាហ៍នេះ នៅកន្លែងនៃការវាយប្រហាររបស់អ៊ីស្រាអែលលើអគារលំនៅដ្ឋាន ដែលជាផ្ទះសម្បែងរបស់ប្រជាជនរត់ភៀសខ្លួនពីសង្គ្រាម។ 

ក្រុមគ្រូពេទ្យបាននិយាយថា ជនជាតិប៉ាឡេស្ទីនពីរនាក់បានស្លាប់ និងផ្សេងទៀតបានរងរបួសនៅពេលដែលការវាយប្រហារបានចំអគារខ្ពស់មួយនៅភាគខាងលិចទីក្រុង ហ្កាហ្សា ដោយក្រុមគ្រូពេទ្យបានបន្ថែមថា អ្នករងរបួសគឺក្នុងចំណោមប្រជាជនដែលរស់នៅក្បែរអគារ ១២ ជាន់។

ប្រជាពលរដ្ឋរាប់សិបគ្រួសារបានភៀសខ្លួនម្ដងហើយម្ដងទៀត ដោយសារការបំផ្លិចបំផ្លាញអគារ ដែលបានបំផ្លាញជំរំតង់នៅតំបន់ជុំវិញផងដែរ។   

អ៊ីស្រាអែលបានចេញការព្រមានដល់ពលរដ្ឋប៉ាឡេស្ទីនឱ្យចាកចេញពីទីក្រុងហ្កាហ្សា ជាតំបន់ធ្លាប់មានប្រជាជនប្រហែលមួយលាននាក់រស់នៅ ខណៈព្យាយាមបំផ្លាញអ្វីដែលនៅសេសសល់របស់ក្រុមហាម៉ាស ដែលត្រូវបានកម្ទេចដោយយោធាអ៊ីស្រាអែលតាំងពីខែតុលាឆ្នាំ ២០២៣ មក។

ការបញ្ជាជម្លៀសនេះបានធ្វើឱ្យមានការភ័យស្លន់ស្លោ និងភាពច្របូកច្របល់ក្នុងចំណោមអ្នកស្រុកក្នុងក្រុងហ្កាហ្សា។ អ្នកខ្លះបាននិយាយថា ពួកគេនឹងគ្មានជម្រើសអ្វីក្រៅពីចាកចេញទៅកាន់ភាគខាងត្បូងនោះទេ ខណៈភាគច្រើននៃអ្នកផ្សេងទៀតបាននិយាយថាពួកគេនឹងបន្តស្នាក់នៅ ព្រោះគ្មានកន្លែងផ្សេងទៀតមានសុវត្ថិភាពឡើយ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm