ចលនាតវ៉ា «រាំងខ្ទប់គ្រប់យ៉ាង» រាលដាលទូទាំងប្រទេសបារាំង ដោយមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន

2025/09/11 04:07:00 pm        114

ហ្វូងបាតុករទូទាំងប្រទេសបារាំង បានសម្រុកតវ៉ាយ៉ាងតានតឹង រាំងខ្ទប់ផ្លូវហាយវេ ដុតរបាំងការពារ និងប៉ះទង្គិចរុញច្រានគ្នាជាបន្តបន្ទាប់ជាមួយនគរបាល កាលពីថ្ងៃពុធ (១០ កញ្ញា) ក្នុងការបង្ហាញកំហឹងប្រឆាំងនឹងលោកប្រធានាធិបតី Emmanuel Macron ដែលគ្រោងកាត់បន្ថយការចំណាយជាតិ។

អាជ្ញាធរបានដាក់ពង្រាយបុគ្គលិកសន្តិសុខជាង ៨ម៉ឺននាក់ ទូទាំងប្រទេស ដាក់របាំងសន្តិសុខ និងបាញ់ទឹកបំបែកក្រុមបាតុករ ខណៈភាពតានតឹងបានផ្ទុះឡើងនៅកន្លែងជាច្រើន។ នៅទីក្រុងប៉ារីស នគរបាលកុបកម្មបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងអ្នកតវ៉ា ហើយមនុស្សជិត ២០០នាក់ ត្រូវបានចាប់ខ្លួនក្នុងរដ្ឋធានី។ ជាមួយគ្នានេះ បាតុករជាង ៣០០នាក់ផ្សេងទៀត ត្រូវចាប់ខ្លួនទូទាំងប្រទេស ទោះបីជាការប្រមូលផ្តុំគ្នាតវ៉ាភាគច្រើន បែបសន្តិភាពក៏ដោយ។

ចលនាតវ៉ា ដែលគេឱ្យឈ្មោះថា "រាំងខ្ទប់គ្រប់យ៉ាង" (Block Everything) នោះ — សំដៅដល់ការមិនសប្បាយចិត្តដ៏រីករាលដាលលើប្រព័ន្ធផ្សព្វផ្សាយសង្គម — បានផ្ទុះឡើងដំបូងនៅតាមអ៊ីនធឺណិតក្នុងខែឧសភា ក្នុងចំណោមក្រុមស្តាំនិយម ប៉ុន្តែក៏រីករាលដាលដល់ក្រុមឆ្វេងជ្រុលនិយម និងស្តាំជ្រុលនិយម ចាប់តាំងពីពេលនោះមក។ អ្នកតវ៉ានិយាយថា ពួកគេខឹងសម្បារនឹងគម្រោងកាត់ថវិកាជាតិ និងមិនពេញចិត្តចំពោះអ្នកនយោបាយបារាំង។

មនុស្សជិត ២០ម៉ឺននាក់ទូទាំងប្រទេសបារាំង បានចូលរួមក្នុងចលនាតវ៉ានេះ នៅក្នុងអ្វីដែលរដ្ឋមន្ត្រីមហាផ្ទៃ លោក ប្រុយណូ រ៉េតៃឡូ (Bruno Retailleau) បានពិពណ៌នាថាជា "ទ្រង់ទ្រាយធំ" ហើយបានព្រមានថា "អ្នកដែលចង់រាំងខ្ទប់ប្រទេស បានបរាជ័យមិនអាចធ្វើដូច្នេះបានឡើយ"។

ចលាចលនេះបានបន្ថែមបន្ទុកនយោបាយកាន់តែធ្ងន់ នៅថ្ងៃតែមួយដែលអ្នកនយោបាយអភិរក្សនិយម សេបាទ្យាន លេក័រនុយ (Sebastien Lecornu) បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់លោក Macron បន្ទាប់ពីអ្នកកាន់តំណែងពីមុនត្រូវបានសភាបណ្តេញចេញ ដោយសារផែនការដែលមិនពេញនិយមរបស់លោកនៃការកាត់បន្ថយថវិកាជាតិយ៉ាងច្រើន៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm