ប៉ូឡូញ ថាខ្លួនខិតជិតជម្លោះបើកចំហបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ក្រោយបាញ់ទម្លាក់ដ្រូនរុស្ស៊ី

2025/09/11 04:15:04 pm        124

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយកាលពីថ្ងៃពុធ (១០ កញ្ញា) ថា ប្រទេសប៉ូឡូញ បានខិតទៅជិតជម្លោះបើកចំហបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក បន្ទាប់ពីរដ្ឋសមាជិកណាតូមួយនេះ បានបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ី ដែលហោះនៅលើទឹកដីរបស់ខ្លួន។

លោក Tusk បាននិយាយថា ប៉ូឡូញ បានស្នើឱ្យអង្គការណាតូ បើកការពិគ្រោះយោបល់ក្រោមមាត្រាទី៤ នៃសន្ធិសញ្ញារបស់ខ្លួន ដែលចែងថា សមាជិកនៃសម្ព័ន្ធយោធាលោកខាងលិចនេះ នឹងបើកកិច្ចពិភាក្សាជាមួយគ្នា នៅពេលណាក៏ដោយដែលសមាជិកណាម្នាក់គិតថា ទឹកដី ឯករាជ្យភាពនយោបាយ ឬសន្តិសុខរបស់ពួកគេ ត្រូវបានគំរាមកំហែង។

លោក Tusk បានប្រាប់សភាថា មានការទន្រ្ទានចំនួន ១៩លើក ចូលទៅក្នុងដែនអាកាសប៉ូឡូញ ក្នុងពេលពេញមួយយប់ថ្ងៃដដែលនោះ។ ការលុកលុយនេះបានបង្កើនភាពតានតឹងដែលកំពុងតែក្ដៅគគុករួចទៅហើយ បន្ទាប់ពីឧប្បត្តិហេតុយានដ្រូនបែបនេះកាលពីមុន។ លោក Tusk និយាយថា ការបាញ់ទម្លាក់ដ្រូន ៣គ្រឿង ត្រូវបានបញ្ជាក់ ហើយក៏ទំនងជាមានការបាញ់ទម្លាក់គ្រឿងទី៤ ផងដែរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃប៉ូឡូញ លោកស្រី Karolina Galecka និយាយថា ប៉ូឡូញបានតាមដានឃើញដ្រូន ៧គ្រឿង និងកម្ទេចកម្ទីពីមីស៊ីលមួយគ្រាប់។ អភិបាលក្រុងក្នុងតំបន់បានប្រាប់ទូរទស្សន៍រដ្ឋ TVP Info ថា យានដ្រូន ឬវត្ថុស្រដៀងគ្នានេះ បានវាយប្រហារអគារលំនៅដ្ឋានមួយកន្លែងនៅតំបន់ Wyryki ភាគខាងកើតប៉ូឡូញ ប៉ុន្តែពុំមាននរណាម្នាក់រងរបួសនោះទេ។

វិមានក្រឹមឡាំងកាលពីថ្ងៃពុធ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ប៉ូឡូញ ដែលថាខ្លួនបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ី ក្នុងដែនអាកាសប៉ូឡូញនោះទេ ដោយនិយាយថា នេះជាបញ្ហារបស់ក្រសួងការពារជាតិ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        1
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        1
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm