នគរបាលអាមេរិក តាមប្រម៉ាញ់ខ្មាន់កាំភ្លើង ក្រោយមន្រ្តីជំនិតរបស់លោក Trump ត្រូវបានបាញ់សម្លាប់

2025/09/11 05:31:14 pm        177

មន្រ្តីនគរបាលអាមេរិក កំពុងតែតាមប្រម៉ាញ់ជនដៃដល់ បន្ទាប់ពីលោក Charlie Kirk សកម្មជនស្តាំនិយម និងជាអ្នកអត្ថាធិប្បាយនយោបាយមួយរូបដ៏ល្បីល្បាញ ហើយក៏ជាមនុស្សជំនិតដ៏មានឥទ្ធិពលរបស់លោកប្រធានាធិបតី Donald Trump ត្រូវបានបាញ់សម្លាប់ចំកញ្ចឹងក កាលពីថ្ងៃពុធ (១០ កញ្ញា) អំឡុងព្រឹត្តិការណ៍មួយនៅសាកលវិទ្យាល័យរដ្ឋ Utah ក្នុងអ្វីដែលអភិបាលរដ្ឋពណ៌នាថាជា «ការធ្វើឃាតនយោបាយ»។

អាជ្ញាធរមិនទាន់កំណត់អត្តសញ្ញាណជនដៃដល់ជាសាធារណៈនៅឡើយទេគិតត្រឹមល្ងាចថ្ងៃពុធ (ពេលវេលាអាមេរិក) រយៈពេលជិត ៦ម៉ោងក្រោយការបាញ់ប្រហារ។ នាយកអង្គភាព FBI លោក Kash Patel និយាយថា "បុគ្គលសង្ស័យ" ដែលមិនបញ្ចេញឈ្មោះម្នាក់ ត្រូវបានឃុំខ្លួនដើម្បីសាកសួរ ប៉ុន្តែក្រោយមកត្រូវដោះលែងវិញ ខណៈការស៊ើបអង្កេតកំពុងបន្ត។

អភិបាលរដ្ឋ Utah លោក Spencer Cox បាននិយាយថា នគរបាលកំពុងសាកសួរ "បុគ្គលពាក់ព័ន្ធ" ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ ក្នុងសន្និសីទសារព័ត៌មានដដែលនេះ ស្នងការនៃនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋ Utah និយាយថា ខ្មាន់កាំភ្លើងនៅតែ "មិនទាន់ចាប់ខ្លួនបាននៅឡើយ"។

ឃ្លីបវីដេអូនៃការបាញ់សម្លាប់ ដែលត្រូវចែកចាយតាមអ៊ីនធឺណិត បានបង្ហាញឱ្យឃើញ លោក Kirk វ័យ ៣១ឆ្នាំ កំពុងថ្លែងទៅហ្វូងមនុស្សនៅក្រៅសាកលវិទ្យាល័យ Utah Valley ក្នុងទីក្រុង Orem រដ្ឋ Utah ប្រហែលម៉ោងក្នុងស្រុក ១២:២០នាទីថ្ងៃត្រង់ នៅពេលស្នូរបាញ់កាំភ្លើងបន្លឺឡើង។ លោក Kirk បានដាក់ដៃលើកញ្ចឹងក ហើយធ្លាក់ពីលើកៅអី ខណៈអ្នកចូលរួមនាំគ្នារត់ចេញយ៉ាងចលាចល។ ក្នុងឃ្លីបវីដេអូមួយទៀត គេឃើញមានឈាមហូរចេញពីក របស់លោក Kirk ភ្លាមៗបន្ទាប់ពីការបាញ់ប្រហារ។

អាជ្ញាធរនិយាយថា ជនសង្ស័យទំនងជាបាញ់ចេញពីដំបូលផ្ទះមួយនៅចម្ងាយឆ្ងាយគួរសម ស្របពេលហ្វូងមនុស្សប្រហែល ៣.០០០នាក់ ប្រមូលផ្តុំគ្នាក្នុងព្រឹត្តិការណ៍នេះ។ លោក Trump បានសម្ដែងការសោកស្ដាយ និងទុក្ខសោក ដោយប្ដេជ្ញាតាមចាប់ជនដៃដល់ ហើយបញ្ជាឱ្យទង់ជាតិអាមេរិកទាំងអស់ ត្រូវបង្ហូតត្រឹមពាក់កណ្តាលដង រហូតដល់ថ្ងៃអាទិត្យសប្ដាហ៍នេះ ដើម្បីជាការគោរពដល់លោក Kirk៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        2
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        25
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm