អ្នកកាន់ទុក្ខប្រមូលផ្តុំគ្នានៅវិមានCapitol រដ្ឋ Utah គោរពវិញ្ញាណក្ខន្ធមនុស្សជំនិតរបស់លោក Trumpដែលត្រូវបានបាញ់សម្លាប់

2025/09/11 05:37:18 pm        130

អ្នកកាន់ទុក្ខបានប្រមូលផ្តុំគ្នានៅវិមាន Capitol របស់រដ្ឋ Utah នៅយប់ថ្ងៃពុធ ១០ កញ្ញា ដើម្បីប្រារព្ធ ពិធីគោរពវិញ្ញាណក្ខន្ធ ចំពោះ លោក Charlie Kirk បន្ទាប់ពីសកម្មជនស្តាំនិយម និងជាវាគ្មិនរបស់សហរដ្ឋអាមេរិករូបនេះ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃពុធនៅឯព្រឹត្តិការណ៍មួយនៅសាកលវិទ្យាល័យ Utah Valley ។

គេបានមើលឃើញមានការបង្ហាញផ្ទាំងរូបភាពមួយ សរសេរថា យើងស្រឡាញ់អ្នក Charlie Kirk ខណៈក្រុមអ្នកគាំទ្រធ្វើសុន្ទរកថានិងច្រៀងសរសើរសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលរបស់ប្រធានាធិបតី Donald Trump ។លោក Trump បានបង្គាប់ឲ្យបង្ហូតទង់ជាតិពាក់កណ្ដាលដងនៅសហរដ្ឋអាមេរិកដើម្បីបង្ហាញការគោរព។

ក្រុមអាជ្ញាធរពុំទាន់កំណត់អត្តសញ្ញាណជនសង្ស័យជាសាធារណៈនៅឡើយទេ ប្រហែល៦ម៉ោងក្រោយការបាញ់ប្រហារ។ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ដោយដកស្រង់ប្រភពពីស្ថាប័នអនុវត្តច្បាប់ថា គ្មានជនសង្ស័យណាម្នាក់ត្រូវបានឃុំខ្លួននោះទេ។ នាយកភ្នាក់ងារ FBI លោក Kash Patel បាននិយាយថា មនុស្សមិនបញ្ចេញឈ្មោះម្នាក់ត្រូវបានឃុំខ្លួន ដើម្បីសាកសួរ បន្ទាប់មកត្រូវបានដោះលែង។

វីដេអូឃ្លីបទូរស័ព្ទដៃនៃការសម្លាប់ដែលត្រូវបានបង្ហោះតាមអ៊ីនធឺណែតបានបង្ហាញពីលោក Kirk ថ្លែងទៅកាន់ហ្វូងមនុស្សនៅខាងក្រៅសាកលវិទ្យាល័យ Utah Valley ក្នុងទីក្រុង Orem រដ្ឋ Utah វេលាម៉ោងប្រហែល ១២ និង២០ នាទីថ្ងៃត្រង់ នៅពេលការបាញ់ប្រហារបានផ្ទុះឡើង។ លោក Kirk បានលើកដៃកាន់ករបស់លោក ខណៈលោកបានធ្លាក់ពីកៅអី ហើយមនុស្សចោមរោម។ នៅក្នុងឃ្លីបមួយទៀត គេបានមើលឃើញឈាមហូរចេញពីករបស់លោក Kirk ភ្លាមៗបន្ទាប់ពីការបាញ់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        4
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        52
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm