ជាងចម្លាក់នៅប្រាសាទមេបុណ្យខាងលិច មានសមត្ថភាពឆ្លាក់ក្បាច់តាមទ្រង់ទ្រាយដើម ទុក​ជា​កេរ​ដំណែល​រយឆ្នាំបន្តទៀត

2025/09/11 05:51:32 pm        443

គម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅក្នុងអាងបារាយណ៍ទឹកថ្លា តាម​រយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា កំពុង​ដំណើរ​ការ​យ៉ាង​សកម្ម និងមមាញឹក។ គម្រោងជួសជុលនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៨ រហូត​មក​ដល់​ពេល​នេះ។ បច្ចុប្បន្នមានក្រុមការងារជួសជុលប្រាសាទមេបុណ្យខាងលិច ភាគច្រើន​ជា​អ្នក​ស្រុក​អង្គរ កំពុងតែបំពេញការងារទៅតាមជំនាញរៀងៗខ្លួនជាច្រើនផ្នែក។ ក្នុងនោះ ក៏មានអ្នក​ជំនាញ​ខាង​ឆ្លាក់​ក្បាច់​ចំពោះថ្មថ្មីជំនួសថ្មចាស់តាមទ្រង់ទ្រាយដើម ស្របតាមគណៈកម្មាធិការ​អនុសាសន៍​អាយ​ស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដោយខិតខំអស់ពី​សមត្ថភាព​ទុក​ជា​កេរ​ដំណែល​រយ​ឆ្នាំ​បន្ត​ទៅមុ​ខទៀត។

លោក ឈឿង ជ័យ អាយុ ៤៨ឆ្នាំ ក្នុងចំណោ​ម​អ្នក​ជំនាញ​ឆ្លាក់​ក្បាច់​នៅ​ប្រាសាទ​មេបុណ្យ​ខាង​លិច ​រៀបរាប់ថា លោកបានចូលបម្រើការងារជួសជុលប្រាសាទក្នុងតំបន់អង្គរតាំងពីឆ្នាំ១៩៩៥ ហើយ​នៅ​ឆ្នាំ២០០០ រៀនជំនាញដាប់​ឆ្លាក់​លើ​ថ្ម​ថ្មី​ដែល​ជំនួស​ថ្មចាស់​ដែល​បាត់ប​ង់​តាម​ទ្រង់​ទ្រាយ​ដើមឡើ​ងវិញពីអ្នកជំនាញផង និងយកក្បាច់ចម្លាក់​ដើម​នៅ​សេស​សល់​ពី​ថ្ម​ប្រាសាទ​ជា​គំរូ​ផង​។ លោកឱ្យដឹងទៀតថា តាមរយៈបទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំនៃ​ការ​ដាប់​ឆ្លាក់​នៅ​តាម​ការដ្ឋាន​ជួស​ជុល​ប្រាសាទនានា លោកបានខិតខំ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ដាប់​ឆ្លាក់​ក្បាច់​តាម​ទ្រង់​ទ្រាយ​ដើម​របស់​ប្រាសាទមេបុណ្យខាងលិច ដែលផ្នែកខ្លះថ្មចាស់​ត្រូវ​បាន​បាត់​បង់​ដើម្បី​ទុ​ក​ជា​កេរ​ដំណែល​រាប់រ​យឆ្នាំបន្តទៅមុខទៀត។ ជាមួយគ្នានេះលោក ហាំ ហាន់ អាយុ២៩ឆ្នាំ ជំនាញឆ្លាក់​ក្បាច់​ចម្លាក់​នៅសិប្បករអង្គរ (Artisan Angkor) ដែលបានចូលធ្វើ​ការ​ងា​រ​ជួស​ជុល​ប្រាសា​ទ​មេបុ​ណ្យខា​ង​លិច នៅឆ្នាំ២០១៩ ផ្នែកឆ្លាក់ក្បាច់ បានឱ្យដឹងថា ការងារដាប់ឆ្លាក់ក្បាច់នៅ​ប្រាសាទ​មេបុ​ណ្យខា​ងលិច លោកទទួលបានចំណេះដឹងបន្ថែមជាច្រើននៃក្បាច់នៅប្រាសាទ ព្រោះនៅគ្រប់​ផ្នែក​នៃ​ប្រាសាទតែងមានក្បាច់ និងបានបញ្ចេញអស់ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​នាម​ជា​អ្នក​បន្ត​វេន​លើ​ការ​ងារ​ដាប់ឆ្លាក់។ លោក ហាំ ហាន់ សប្បាយចិត្ត ដែលបានរួម​ចំណែក​ក្នុង​ការ​ចូល​រួម​ឆ្លាក់​ក្បាច់​នៅ​ប្រាសាទ​បុរាណ ពិសេស ប្រាសាទមេបុណ្យខាងលិច ដូចក្តីបំណង ដែលប៉ងប្រាថ្នា​ជា​តាំង​ពី​យូរ​មក​ហើយនេះ។

ប្រាសាទមេបុណ្យខាងលិច កសាងឡើងក្នុងរជ្ជកាល​ព្រះបាទឧទយាទិត្យវរ្ម័នទី២ នាអំឡុង​ពាក់​កណ្តា​ល​សតវត្សរ៍ទី១១ នៅកណ្តាលបារាយណ៍ទឹកថ្លា ដើម្បីឧទ្ទិសថ្វាយ​ព្រះវិស្ណុ​ក្នុង​ព្រហ្មញ្ញ​សាសនា​។ ប្រាសាទនេះបានដួលរលំបាក់បែកខ្លាំងដោយសារអាយុកាល និងការបំផ្លាញ​ដោយ​កត្តា​ធម្មជាតិ។ ក្រុមអ្នកអភិរក្ស ដែលសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំង​ប្រចាំក​ម្ពុជា​ បានជួសជុលប្រាសាទមេបុណ្យខាងលិច រយៈពេល៧ឆ្នាំមកហើយ។ ការជួស​ជុល​នេះ​គ្រោង​នឹងប​ញ្ចប់​ជាស្ថាពរ នៅចុងឆ្នាំ២០២៦ ខាងមុខ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm