៨ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញទៅអាម៉េរិកមានទឹកប្រាក់ជាង ៨ ៣០០ លានដុល្លារឈរក្នុង​លំដាប់ទី១ នៃការនាំចេញសរុបរបស់កម្ពុជា

2025/09/11 06:01:59 pm        237

នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥, ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ៨ ៣០០ លានដុល្លារអាម៉េរិក កើនឡើងជាង ២៣ ភាគរយ ពោលគឺទីផ្សារមួយនេះនៅតែឈរក្នុងលំដាប់ទី១ បានគាំទ្រកំណើនខ្ពស់ នៃការនាំចេញទំនិញ របស់កម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥, មានទំហំទឹកប្រាក់ជាង ៨ ៥៥៥ លានដុល្លារដុល្លារអាម៉េរិក កើនឡើងជាង ២៣ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤, មកដល់បច្ចុប្បន្នទីផ្សារមួយនេះ បានកំពុងគាំទ្រដល់កំណើននៃការនាំចេញទំនិញ ពោលគឺសហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំរបស់កម្ពុជា និងឈរក្នុងលំដាប់ទី១ នៃការនាំចេញ ទំនិញសរុបរបស់កម្ពុជា។

ចំណែកការនាំចេញ, នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអាម៉េរិក មានទឹក ប្រាក់សរុបប្រមាណ ៨ ៣០០ លានដុល្លារអាមេរិក បានកើនឡើងប្រមាណជាង ២៣ ភាគរយ ធៀបនិងឆ្នាំ២០២៤ (ដែលមានទឹកប្រាក់នាំ ចេញជាង ៦ ៧០០ លានដុល្លារអាម៉េរិកប៉ុណ្ណោះ) ក្នុងនោះចំពោះប្រភេទទំនិញសំខាន់ៗ ដែលបាននិងកំពុងជួយជ្រោមជ្រែងដល់ការនាំចេញ ទំនិញរបស់កម្ពុជារួមមាន៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ និងការនាំចេញផលិតផលពីកសិកម្មជាដើម។ ដោយឡែកការនាំចូលពីអាម៉េរិកវិញ នៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់ជាង ២៤៣ លានដុល្លារអាម៉េរិក បានកើនឡើងជិត ៤០ ភាគរយ បើធៀប រយៈពេលដូចគ្នានិងឆ្នាំ២០២៤។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥នេះ, ប្រទេសដែលជាដៃគូរបស់កម្ពុជា គាំទ្រដល់កំណើននៃការនាំចេញទំនិញរួមមាន៖ ទីផ្សារសហរដ្ឋអាមេរិក ជាង ៨ ៣០០ លានដុល្លារ កើនឡើងជាង ២៣ ភាគរយ, វៀតណាម ជាង ២ ៧០០ លានដុល្លារ កើនឡើងជាង ១១ ភាគរយ, ចិនជាង ១ ០០០ លានដុល្លារ ថមថយ ៨ ភាគរយ, ជប៉ុន ជាង ១ ០០០ លានដុល្លារ កើនឡើងជាង ១២ ភាគរយ, កាណាដា ៨៧៨ លានដុល្លារ កើនឡើងជាង ១៩ ភាគរយ, អេស្បាញជាង ៧០៦ លានដុល្លារ កើនឡើងជាង ១១ ភាគរយ, អង់គ្លេស ៧០៧ លានដុល្លារ កើនឡើងជិត ១០ ភាគរយ, ហូឡង់ ៦៤៦ លានដុល្លារ កើនឡើង ២៥ ភាគរយ, អាល្លឺម៉ង់ ៦១៨ លានដុល្លារ កើនឡើងជិត ៤ ភាគរយ, បារាំង ជាង ៣០៦ លានដុល្លារ កើនឡើងជាង ១២ ភាគរយ, ក្រៅពីនេះកម្ពុជាមានទីផ្សារជាច្រើនទៀត ដែលបាន កំពុងគំាទ្រដល់កំណើន នាំចេញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        133
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm