នគរបាលខេត្តបាត់ដំបងប្រមូល​ក្រុម​ក្មេង​ទំនើង​៨៦នាក់ រកឃើញផ្ទុកសារធាតុញៀន​៥១នាក់ អនុវត្តតាមច្បាប់ និងមួយចំនួនបញ្ជូនទៅមណ្ឌលសំចត

2025/09/11 06:03:36 pm        157

បាត់ដំបង៖ ចាប់តាំងពីយប់ថ្ងៃទី​០១ រហូតដល់យប់ថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ​២០២៥​ កម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង និងក្រុមជាមុខសញ្ញាបន្លំលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅ ពេលយប់ ក្នុងក្រុងបាត់ដំបង ចំនួន​៨៦​នាក់​ នាំយកមកសាកសួរ និងធ្វើការពិនិត្យស្វែង​រកសារ​ធាតុ​ញៀនមួយចំនួន បាន​រៀបចំបញ្ជូនទៅតុលាការ ដើម្បីអនុវត្តទោស​តាមផ្លូវច្បាប់ និងមួយចំនួនបានអប់រំដោយបញ្ជូនទៅមណ្ឌលសំចត ។

នាយ​ការិ​យាល័យនគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល​នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក​ ចៀក​ ថានិន បានឱ្យដឹងថា ក្នុងចំណោមមនុស្សដែលបាននាំមកសាកសួរ និងបានធ្វើតេស្តស្វែងរកសារធាតុញៀន រួចមក បានរកឃើញមនុស្សចំនួន ៥១នាក់ មានផ្ទុកសារធាតុញៀន​ត្រូវបានអនុវត្តវិធានការច្បាប់ និងបញ្ជូនទៅមណ្ឌលសំចត ។ ដោយឡែកមនុស្សចំនួន៣៥នាក់ដែលមិន​បានរកឃើញបទល្មើស មន្ត្រីនគរបាលខេត្តបាត់ដំបង បានឱ្យឪពុក​ ម្តាយ ធ្វើការធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញ ។

លោកវរសេនីយ៍ឯក​ ចៀក​ ថានិន​ បានបញ្ជាក់ថា​ ចំពោះក្រុមរើសអេតចាយបន្លំលួចពេល​យប់ទាំងនេះច្រើនបង្កបញ្ហាជាច្រើន ដូចជា បន្លំលួចតាមផ្ទះ និងតាមទីសាធារណៈ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈជាដើម ។ ដោយឡែកក្មេងទំនើង គឺបានបង្កភាពអាណាធិបតេយ្យ បង្កហិង្សាឬ ស្វែងរកការប្រព្រឹត្តិអំពើអបាយមុខនៅពេលយប់​ ធ្វើឱ្យមានបញ្ហាអសន្តិសុខ និងបាត់បង់សណ្តាប់ធ្នាប់សង្គមនៅតាមដងផ្លូវ និងទីសាធារណៈ ។

លោកវរសេនីយ៍ឯក​ ចៀក​ ថានិន ឱ្យដឹងទៀតថា កម្លាំងសមត្ថកិច្ចនគរបាលនៅតែបន្តការអនុវត្តន៍ការងារនេះជាបន្តទៀត គឺការចុះធ្វើការបែបនេះឱ្យដូចភ្លៀងរលឹម​ ដើម្បីភាពសុខសាន្ត​ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm