អភិបាលខេត្តកណ្ដាល៖ រាល់ទ្រព្យសម្បត្តិដែលប្រើប្រាស់ដោយថវិការបស់រដ្ឋ គឺតម្រូវចុះបញ្ជីសារពើភណ្ឌទាំងអស់

2025/09/11 06:22:14 pm        181

កណ្ដាល៖ រាល់សម្ភារៈប្រើប្រាស់ និងទ្រព្យសម្បត្តិអចលនវត្ថុនានា ដែលប្រើប្រាស់ថវិការបស់រដ្ឋ គឺតម្រូវឱ្យចុះបញ្ជីសារពើភណ្ឌ ហើយចំពោះសម្ភារៈទាំងឡាយណាដែលអស់សុផលភាពប្រើប្រាស់ ក៏ត្រូវតែរៀបចំនីតិវិធីជម្រះចេញផងដែរ គឺត្រូវធ្វើឱ្យស្របទៅតាមនីតិវិធីដែលបានកំណត់ ជៀសវាងកុំឱ្យមានបញ្ហាទោសទណ្ឌកើតឡើង។

ក្នុងកិច្ចប្រជុំផ្ទៀងផ្ទាត់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) របស់រដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងយល់អំពីសិទ្ធិ និងនីតិវិធីរបស់ខ្លួនឱ្យបានច្បាស់លាស់ក្នុងការចុះបញ្ជីសារពើភណ្ឌ និងជម្រះទ្រព្យសម្បត្តិរបស់រដ្ឋអស់សុពលភាពប្រើប្រាស់ ហើយត្រូវកត់ត្រាឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ជៀសវាងកុំឱ្យមានការបាត់ទ្រព្យសម្បត្តិរបស់រដ្ឋ។ ហើយនៅពេលដែលសវនកម្ម ឬអធិការកិច្ចចុះមកត្រួតពិនិត្យ ដូច្នេះអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ត្រូវខិតខំជម្រះ និងចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវឆាប់រហ័សទាន់ពេលវេលា។យោងតាមរបាយការណ៍របស់ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានបញ្ជាក់ថា ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំរគោល (ឆ្នាំ២០២៤) មាន ៣១ មន្ទីរ-អង្គភាពជំនាញ ដែលបានរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) តាមប្រព័ន្ធ SARMIS បញ្ជូនមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជួយកែសម្រួលឲ្យមានភាពត្រឹមត្រូវបានចំនួន ២៩ អង្គភាព និងកំពុងកែតម្រូវចំនួន ២អង្គភាព ។ ដោយឡែកចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក សរុបមានចំនួន ១៤អង្គភាព បានរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) តាមប្រព័ន្ធ SARMIS បានបញ្ជូន មកមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជួយកែសម្រួលឲ្យមានភាពត្រឹមត្រូវបានចំនួន ១៤អង្គភាព ស្មើនឹង ១០០%។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសជំនួយការហិរញ្ញវត្ថុឃុំ-សង្កាត់ សូមយកចិត្តទុកដាក់រៀបចំពិនិត្យបញ្ជីសារពើភណ្ឌរបស់ខ្លួនថាតើបានត្រឹមត្រូវហើយឬនៅ មានខ្វះខាតអ្វីខ្លះ ដើម្បីរៀបចំនីតិវិធីចុះបញ្ជី និងជម្រះឱ្យបានត្រឹមត្រូវ។ ជាពិសេសត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យទៅលើទ្រព្យសម្បត្តិដែលបានមកពីសប្បុរសជននានា ដែលបានផ្ដល់ឱ្យសម្រាប់អង្គភាពរដ្ឋក្នុងគ្រប់គ្រង និងប្រើប្រាស់ ក៏ត្រូវតែចុះបញ្ជីសារពើភណ្ឌឱ្យអស់ផងដែរ សំដៅបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រង។ ដោយឡែកចំពោះសម្ភារៈដែលអស់សុផលភាពប្រើប្រាស់លែងកើតត្រូវជម្រះឱ្យអស់ កុំឱ្យបន្សល់ទិន្នន័យស្មុគស្មាញ ជាងនេះទៅទៀតរាល់ដីរបស់រដ្ឋ អាជ្ញាធរទាំងអស់ហាមដាច់ខាតមិនត្រូវអនុញ្ញាតផ្ដល់ឱ្យអ្នកណាម្នាក់មកស្នាក់នៅ ឬអាស្រ័យផលបណ្ដោះអាសន្នឡើយ ជៀសវាងបង្កបញ្ហាស្មុគស្មាញនៅពេលអនាគត។ ដោយ  សៅ យ៉ាម៉ង់ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm