រាជរដ្ឋាភិបាលទទួលស្គាល់សហគ្រាសធុនមីក្រូ តូច មធ្យម និងធំ គឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច

2025/09/11 06:27:11 pm        557

រាជរដ្ឋាភិបាលទទួលស្គាល់ថា សហគ្រាសក្នុងស្រុក ទាំងធុនមីក្រូ តូច មធ្យម និងធំ គឺជា​ឆ្អឹង​ខ្នង​ដ៏​រឹង​មាំ​នៃ​សង្គមសេដ្ឋកិច្ច ជាតិ ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ​បង្កើត​ការងារ និងមុខរបរ ការបង្កើនប្រាក់ចំណូល និងការជំរុញ ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និ​ង​ហិរញ្ញវត្ថុ ថ្លែងក្នុងពិធីបើក"ការតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក” នៅថ្ងៃទី១១ខែកញ្ញានេះថា ក្នុងឆ្នាំ២០២៥នេះ, ការ​ដាក់​ពន្ធ​គយបដិការរបស់សហរដ្ឋអាម៉េរិក និងការផ្ទុះឡើងនូវជម្លោះព្រំដែន ដែលបង្កឡើង​ដោយ​ប្រទេស​ជិត​ខាង​របស់​កម្ពុជា នាពេលថ្មីៗនេះ បានបន្ថែមសម្ពាធមកលើសេដ្ឋកិច្ចកម្ពុជា។

នៅ​ចំពោះមុខបញ្ហាប្រឈមនេះ ទន្ទឹមនឹងកា​រ​ឆ្លើយ​តប​ដោយ​ម៉ឺង​ម៉ាត់​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុងការការពារអធិបតេយ្យ បូរណ- ភាពដែនដី រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកំពុងតាមដាន និងវាយ​តម្លៃ​ស្ថានការណ៍ជាក់ស្តែង ដោយយកចិត្តទុកដាក់បំផុត និងត្រៀម​ដាក់​ចេញ​នូវ​វិធានការ​ឆ្លើយ​តប​ មុតស្រួចលើគ្រប់វិស័យទាំងឡាយ សំដៅម្ខាងរក្សាចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ជារួ​ម និងម្ខាងទៀត ប្រែក្លាយបញ្ហាប្រឈមឲ្យក្លាយទៅជាកាលានុវត្តភាព ជាពិសេសសម្រាប់​ការ​លើក​កម្ពស់សហគ្រាសក្នុងស្រុក ខណៈដែលស្មារតីសេ្នហាជាតិ និង ចលនារួបរួមជាតិ​កាន់​តែ​មាន​សម្ទុះ​ខ្លាំង​ឡើង ជំរុញដល់ការលើកស្ទួយ និងការឲ្យតម្លៃខ្ពស់ដល់ផលិតផលក្នុងស្រុក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ការណ៍នេះគឺជាកាលានុវត្តភាពមួយដ៏វិសេស សម្រាប់កា​រ​អភិវឌ្ឍ​សមត្ថភាព ការ ធ្វើពិពិធកម្មផលិតផលក្នុងស្រុក និងការពង្រឹង​ឧត្តម​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា ដែលនឹងរួមចំណែកដល់ការជំរុញកំណើន សេដ្ឋកិច្ច និងការពង្រឹង​ឯករាជ្យ​ភាព​នៃ​សេដ្ឋកិច្ច​ជាតិ និយាយដោយឡែក, សហគ្រាសក្នុងស្រុក ធុនមីក្រូ តូច និងមធ្យម ត្រូវខិត ខំ​ម្ចាស់​ការ និងប្រឹងប្រែងក្ដាប់ឲ្យជាប់ នូវកាលានុវត្ដភាពដ៏មានតម្លៃនេះ ដោយត្រូវឆ្លើយ​តប​ឲ្យ​បាន​ជា​អតិបរមា ទៅនឹងការរំពឹង ទុករបស់ប្រជាពលរដ្ឋ ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ខាងមុខ។ និយាយជារួម, រាជរដ្ឋាភិបាល នឹងបន្តពង្រឹងភាពប្រកួត ប្រជែង ភាពរឹងមាំ និងភាព​ធន់​ទៅ​នឹង​វិបត្តិ តាមរយៈការកែលម្អបរិយាកាសធុរកិច្ច ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ចការពង្រឹង លទ្ធភាព​លើក​កម្ពស់​ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក សំដៅជំរុញការតភ្ជាប់ ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និ​ងសកល ការចាប់ យកសកម្មភាពផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់ ការ​បង្កើត​ការងារ​សម្រាប់​កម្លាំង​ពលកម្មដែលមានជំនាញ ការ ពង្រីកមូល ដ្ឋានសេដ្ឋកិច្ចជាតិឲ្យកាន់​តែ​ទូលំ​ទូលាយ​ជាដើម​។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្ថែមថា រាជរដ្ឋាភិបាលទាំងក្នុងនីតិកាលមុនៗ និងសម្រាប់​នីតិកាល​ទី៧ នៃរដ្ឋសភានេះ ទទួលស្គាល់ថា សហគ្រាសក្នុងស្រុកទាំងធុនមីក្រូ តូច មធ្យម និងធំ គឺជា​ឆ្អឹង​ខ្នង​ដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ចជាតិ ដែលបាននិង កំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប​ង្កើត​ការងារ និងមុខរបរ ការបង្កើនប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងការ ជំរុញការ​អភិវឌ្ឍ​ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ។ ហេតុនេះទើប​រាជ​រដ្ឋាភិបាល​តែង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់ខ្ពស់ លើការអភិវឌ្ឍសហគ្រាសក្នុងស្រុកគ្រប់ប្រភេទ តាមរយៈ​ការ​កសាង​ប្រព័ន្ធ​អេកូ​ឡូស៊ីរស់រវើក និងគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ ការតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥នេះ ប្រកបទៅដោយភាពអធិកអធម មាន​ការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់សហគ្រាសក្នុងស្រុក សរុបចំនួនប្រមាណ ៣០០ និង​ការ​តាំង​បង្ហាញផលិតផលក្នុងស្រុកសរុបជាង ១០០ ប្រភេទ មកពីតាមរាជធានី-ខេត្ត ទាំង២៥នៅ​ទូទាំង​ប្រទេស​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        151
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់

2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm
​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២
2026/07/24 08:04:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm