សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​សួរសុខទុក្ខ និង​ចែក​អំណោយ​ជាលើកទី២ ដល់​សមាជិក​ស៊ីក្លូ ៣៨៦នាក់

2025/09/11 07:02:22 pm        294

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ​មនុស្ស​ធម៌​ជា​លើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែលពិធីនេះប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

យោង​តាមរបាយការណ៍ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណ:អភិបាលរាជធានី និងជា​ប្រធាន​គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញបានឲ្យដឹងថា សមាគម​មូល​និធិ​ត្រី​ចក្រ​យាន​កម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តមបំផុតរបស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃ​ព្រះរា​ជា​​ណាចក្រកម្ពុជា និងត្រូវបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ នៃ ព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ដោយ​ក្នុង​នោះ​សមាគម​បាន​ទទួល​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​បំផុតពី សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានកិត្តិយស ក្រុមប្រឹក្សាភិបាល ដោយ​មាន​ក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋានរបស់សមាគម ជាសេខាធិការ​ទទួល​បន្ទុក​គ្រប់​គ្រង និងដំណើរការមូលនិធិក្នុងន័យចូលរួមអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូឱ្យ បាន​ល្អ​ប្រសើរ​។

ឯកឧត្តមបានឱ្យដឹងទៀត សម្រាប់ការជួបជុំគ្នាប្រគល់អំណោយនាថ្ងៃនេះ ធ្វើឡើង​ក្នុង​កំឡុង​ពេល​ប្រជា​ជនខ្មែ​រទូទាំងប្រទេសកំពុងប្រារព្ធពិធី បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ដែលជាពិធីបុណ្យដ៏សំខាន់មួយតម្រូវឱ្យពុទ្ធសាសនិកជនគ្រប់រូប អញ្ជើញនាំគ្នា​ធ្វើ​បុណ្យ និងធ្វើទានទៅតាមក្រឹត្យក្រមពុទ្ធសាសនា ដោយក្នុងនោះកាលពីថ្ងៃ “បិណ្ឌ១” កន្លងទៅ សមាជិក​សមាគមមូលនិធិត្រីចក្រយានចំនួន២៥១នាក់ បានអញ្ជើញចូលរួមសូត្រមន្ត និងរាប់បាត្រ នៅវត្តបទុមវតី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយរិទ្ធនារីកម្ពុជា និងអនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជាផងដែរ។

យ៉ាងណាមិញក្នុងឱកាសថ្ងៃបិណ្ឌ៤ នៃពិធីបុណ្យកាន់បិណ្ឌនាថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយផ្ទាល់ ក្នុងការផ្តល់នូវអំណោយសប្បុរសធម៌ កាកបាទក្រហមកម្ពុជា ដើម្បីចែកជូនសមាជិក សមាគមមូលនិធិត្រីចក្រយានកម្ពុជា ដែលប្រកបរបរធាក់ស៊ីក្លូចំនួន ៣៨៦នាក់។ កាយវិការមនុស្សធម៌ និងគំរូវីរភាព ដឹកនាំដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនាពេលនេះ ពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ ពីការយកចិត្តទុកដាក់ជាប់ជាប្រចាំ របស់ថ្នាក់ដឹកនាំកំពូល និងជាស្មារតី នៃការពូនជ្រំវប្បធម៌ចែករំលែក ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនទុកឱ្យប្រជាជនណាម្នាក់អត់អាហារនោះទេ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានជួបសំណេះសំណាលដោយផ្ទាល់ ជាលើកទី២ជាមួយលោកតា សមាជិកស៊ីក្លូទាំងអស់ ព្រមទាំងបាននាំនូវព្រះរាជបណ្តាំ ផ្ញើសួរសុខទុក្ខ ប្រកបដោយទឹកព្រះហឫទ័យ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពី សំណាក់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកិត្តិយស កាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិកស៊ីក្លូទាំងអស់ ជាពិសេសក្នុងឱកាសបុណ្យ កាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ។ ជាមួយគ្នានេះ សម្តេច ក៏សូមកោត     សសើ ចំពោះសកម្មភាពអ្នកប្រកបរបរធាក់ស៊ីក្លូទាំងអស់ និងសូមអំពាវនាវដល់អ្នកប្រកបរបរធ្លាក់ស៊ីក្លូ ដែលមិនទាន់ចូលជាសមាជិក សុំចុះឈ្មោះចូលជាសមាជិក សមាគមមូលនិធិត្រីចក្រយានកម្ពុជា ព្រោះទទួលបាននូវអត្ថប្រយោជន៍ច្រើន ព្រោះ មានជាប្រាក់ឧបត្ថម្ភ ១ថ្ងៃ ៧០០០រៀល បើករយះពេល១០ថ្ងៃម្តង និងទទួលបានបណ្ណ ប.ស.ស សម្រាប់ការពិនិត្យ និង ព្យាបាលជំងឺ មិនអស់ថវិកាជាដើម។ ទន្ទឹមនិងការគិតគូរពីជីវភាពរស់នៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់ លោកតា និងបងប្អូន អ្នកប្រកបរបរធាក់ស៊ីក្លូទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ទាំងផ្លូវចិត្ត និងផ្លូវកាយ ដោយត្រូវមានអានាម័យជាប់ជានិច្ច ពិសារទឹកដាំឆ្អិន ដើម្បីជៀសផុតពីជំងឺដង្កាត់នានា ដែលនាំឲ្យខាតបង់ពេលវេលា និង ថវិកា និងសូមប្រុងប្រយ័ត្នក្នុងពេលបំពេញមុខរបរធាក់ស៊ីក្លូតាមដងផ្លូវ។ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរលោកតា បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំងអស់ ធ្វើដំណើរទីជិតទីឆ្ងាយ និងការជួបជុំគ្រួសារប្រកប ដោយភាពរីករាយ និងសុខសុវត្ថិភាព។

ជាមួយគ្នាក្រុមសមាជិកមូលនិធិត្រីចក្រយានកម្ពុជាទាំងអស់ បានគោរពថ្លែងអំណរគុណ និងគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានធ្វើអំណោយទានក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

សម្តេចប្រធានបានបញ្ជាក់ថាអំណោយទាំងអស់នេះ គឺទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគតាមរយះ ការអំពាវនាវរបស់ កាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសទិវា៨ឧសភា ជាក់ស្តែងថ្ងៃនេះមានអ្នកឧកញ៉ា សុខ សំណាង អគ្គនាយកក្រុមហ៊ុន ភេសជ្ជះប៉ូវកម្លាំងបាកាស និង លោកជំទាវ តែងតែចូលរួមគាំទ្រជាមួយ កាកបាទក្រហមកម្ពុជាក្នុងសកម្មភាពមនុស្សធម៌។ ដូចជាពេលកន្លងមកថ្មីៗនេះ តែងតែជួយប្រជាជនងាយរងគ្រោះបំផុត តាមរយះ កក្រក ពិសេសប្រជាជនរងគ្រោះ ដោយភាពតានតឹងនៅបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យជាដើម ដោយមានទាំងការចុះផ្ទាល់ និងមានទាំងការផ្តល់ជាស្បៀង សម្ភារ: និងថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា នៅខេត្តគោលដៅទៀតផង។

សូមបញ្ជាក់ថាអំណោយ ដែលចែកជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជានាពេលនេះ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ១កេស (ស្មើនឹង១០០កំប៉ុង), ប្រេងឆា១ដប, ទឹកស៊ីអ៊ីវ១យួរ, ភេសជ្ជៈបាកាស១យួរ, ទឹកក្រូច ១កេស, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ៣០ម៉ឺនរៀល រួមជាមួយអាហារពេលព្រឹករួមមាន៖ បាយសាច់មាន់ ១ប្រអប់, ផ្លែក្រូចឃ្វិច២ផ្លែ, ទឹកក្រូច១កំប៉ុង និងទឹកបរិសុទ្ធ២ដបទៀតផង៕ 11/9/25

អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm