ក្រុមអ្នកផលិតផលិតផលខ្មែរ បន្តអំពាវនាវពលរដ្ឋគាំទ្រ​ផលិតផល​ក្នុង​ស្រុក​ដើម្បី​កំណើន​សេដ្ឋកិច្ច​ជាតិ

2025/09/11 07:27:28 pm        219

ក្រុម​អាជីវករដែលជាអ្នកផលិតផលិតផលខ្មែរ បានបន្តអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ ចូល​រួម​គាំទ្រ​ផលិត​ផលក្នុងស្រុកឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីជួយលើក​កម្ពស់​ផលិត​ផល​ក្នុងស្រុ​ក​ផង និងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលក្នុងស្រុក ទាំងនៅក្នុងតំបន់ និង​នៅ​ក្រៅ​តំ​បន់ផងដែរ។

លោកស្រី ចេន សុភាព ស្ថាបនិកនៃសហគ្រាសកីតម្បាញខ្មែរ នៅក្នុង​បទ​សម្ភាសន៍​ជា​មួយ​ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ បានឱ្យដឹងថា ពិតជាសប្បាយរីករាយណាស់ នៅ​ពេល​ដែល​រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរ និងយកចិត្តទុកដាក់ជាប់ជានិច្ច ក្នុងការជំរុញ​ និង​ផ្សព្វ​ផ្សាយ​អំពីផលិតផលក្នុងស្រុក ដែលរហូតមកដល់ពេលនេះ បានកត់សម្គាល់ឃើញថា សន្ទុះ​នៃ​ការ​គាំទ្រ​ពីសំណាក់អតិថិជន ក៏មានការកើនឡើងដូចគ្នា។

លោកស្រី បានបន្ថែមថា ពិតជារំភើប និងសប្បាយចិត្តណាស់ នៅពេលដែល​ផលិត​ផល​ជាតិ​ជា​ច្រើន មានការគាំទ្រជាហូហែរបែបនេះ និងបានសំណូមពរបន្ថែមថា សូមឲ្យប្រជា​ពលរដ្ឋ​ខ្មែរទាំ​ង​អស់​ បន្តជួយគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនថែមទៀត ដើម្បីជាកម្លាំងចិត្តដល់ផលិតករ និង​ជួយលើកស្ទួយកុំឲ្យប្រជាជនចំណាកស្រុកជាដើម។

ក្រុម​អាជីវករជាច្រើននាក់ផ្សេងទៀត បានលើកឡើងស្រដៀងគ្នា ដើម្បីជាការឆ្លើយតប និង​អរគុណ​ជូន​ចំពោះអ្នកគាំទ្រទាំងឡាយ ក៏ដូចជាការគិតគូរ​យ៉ាង​ខ្ពស់​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា​ នឹងខិតខំព្យាយាមយ៉ាងណា ដើម្បីផលិតផលិតផលដែលមានគុណភាព ស្តង់ដារត្រឹមត្រូវ និង​មានអនាម័យខ្ពស់ជូនអ្នកប្រើប្រាស់។ ពួកគាត់បានអំពាវនាវបន្ថែមទៀត ដល់​សាធារណ​ជន​ទាំង​អស់​ទូទាំងប្រទេស ងាកមកគាំទ្រ និងប្រើប្រាស់​ផលិត​ផល​ខ្មែរ​ឲ្យ​កាន់​តែ​ច្រើន​ឡើង​បន្ថែម​ទៀត ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ ក៏ដូចជាផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងស្រុក។

សូម​ជម្រាបថា ផលិតផលខ្មែរជាច្រើនបានកំពុងដាក់តាំងបង្ហាញលក់ក្នុងពិធី “ការ​តាំងពិរណ៍​ផលិត​ផល​ខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក” ដែល​រៀបចំឡើងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅ​អគារ​មជ្ឈ​មណ្ឌល​ពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សហគ្រាស ក្នុង​ស្រុក សរុបចំនួនប្រមាណ៣០០ និងការតាំងបង្ហាញផលិតផលក្នុងស្រុកសរុបជាង ១០០ប្រភេទ មក​ពី​តាម​រាជធានី-ខេត្ត ទាំង ២៥ នៅទូទាំងប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        158
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm