៩ខែឆ្នាំ២០២៥ ​នគរបាល​ខេត្ត​បាត់ដំបង​ឃាត់ខ្លួន​មនុស្ស ៩២០នាក់ក្នុងករណីគ្រឿង​ញៀន និង​ដក​ហូត​បាន​គ្រឿង​ញៀនជាង១៧គីឡូក្រាម

2025/09/11 07:36:52 pm        251

បាត់ដំបង​៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ នេះសមត្ថកិច្ចនគរបាលទូទាំងខេត្តបាត់ដំបង អនុវត្ត​ការ​ងារ​បង្រ្កាប​គ្រឿងញៀនបានចំនួន ៥២០ ករណី ឃាត់ខ្លួនមនុស្សចំនួន ៩២០ នាក់ស្រីចំនួន ៥១​នាក់ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាពីឆ្នាំ ២០២៤ មានចំនួនកើនឡើងរហូតដល់ចំនួន ៧៦​ ករណី។

បើតាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​ឱ្យ​ដឹង​ថា​ ក្នុងចំណោម៥២០ករណីនេះ មាន​ករណី​លក់ ចែកចាយ រក្សាទុកដោយខុសច្បាប់នូវគ្រឿងញៀនចំនួន ៣០៥ ករណី​ មនុស្សចំនួន ៥៨២​នាក់​ស្រីចំនួន ៣៤នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្ត​ទោសតាមផ្លូវច្បាប់។ករណីប្រើប្រាស់ចំនួន ២១៥ ករណីមនុស្សចំនួន ៣៣៨ នាក់ស្រី​ចំនួន ១៧នាក់ ក្នុងនោះបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់ចំនួន ៦០ករណីមនុស្សចំនួន ១៧៣​នាក់​ស្រី​ចំនួន ១៦នាក់បញ្ជូនទៅ​មណ្ឌលកែប្រែបន្សាបគ្រឿង​ញៀន​ចំនួន១៥៥ករណី មនុស្ស​ចំនួន​ ១៦៥​នាក់ស្រីចំនួន ០១នាក់ ។ក្នុងនោះសមត្ថ​កិច្ច​នគរបាល​ដក​ហូត​បាន​គ្រឿង​ញៀន​សរុប​ចំនួន ១៧,៣១០,១៤ ក្រាមស្មើនឹងទម្ងន់ ១៧,៣គីឡូក្រាម ,កញ្ឆាក្រៀម​ចំនួន​៣០,១៦​គីឡូក្រាម​,កាប់​បំផ្លាញចោលនូវដើមកញ្ឆាស្រស់ចំ​នួន ៥២០ដើម ។

ស្នងការដ្ឋាន​​នគរបាល​ខេត្ត​បាត់ដំបង​ បញ្ជាក់​បន្ថែម​ថា​ បើទោះបីមាន​ការ​តស៊ូបង្រ្កាបនិងអប់រំផ្សព្វ​ផ្សាយរបស់នគរបាល និងការចូលរួមពីអ្នកពាក់ព័ន្ធបែបនេះក្តី តែកត់សម្គាល់ឃើញ​ថា​ករណី​គ្រឿង​ញៀន​នៅមានការកើនឡើងហាក់ពុំមានការថមថយនៅឡើយទេ ដែលកត្តានេះសមត្ថកិច្ច​នគរបាល​ត្រូវ​បន្តខិតខំឱ្យខ្លាំងក្លាបន្ថែម​ទៀត និងសូមឱ្យមានការចូលរួម សហការពីប្រជាពលរដ្ឋ អាជ្ញាធរ​ពាក់ព័ន្ធ គ្រប់មជ្ឈដ្ឋាន ដើម្បីបង្ការទប់ស្កាត់និងកាត់​បន្ថយបាននូវបញ្ហានេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm