អភិបាលខេត្តតាកែវដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនទទួលបន្ទុកសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ពិភាក្សាលើចំណុចគន្លឹះចំនួន៤

2025/09/11 08:27:13 pm        470

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បី​ពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន សាជីវកម្ម ថ្នល់និងស្ពានចិន (China Road and Bridge Corporation - CRBC) ដែលជាក្រុមហ៊ុន​ទទួល​បន្ទុក​សាង​សង់​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ។ ជំនួបនេះបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅ​សាលា​ខេត្តតាកែវ។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានផ្តោតសំខាន់លើចំណុចគន្លឹះចំនួន៤៖

ទី១​- វឌ្ឍនភាពការងារសាងសង់ ៖ ក្រុមហ៊ុន CRBC បាន​ធ្វើ​បច្ចុប្បន្ន​ភាព​អំពី​វឌ្ឍន​ភាព​ជាក់​ស្តែង​នៃ​កា​រងារសាងសង់ ដែលនឹងត្រូវចាប់ផ្តើមដំណើរការនាចុងឆ្នាំ២០២៥នេះ។ គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថានឹ​ងជំរុញសកម្មភាពសេដ្ឋកិច្ច និងដឹកជញ្ជូនក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។

ទី២- កិច្ចសហការជាមួយអាជ្ញាធរ ៖ ភាគីក្រុម​ហ៊ុន​បាន​លើក​ឡើង​ពី​សារៈ​សំ​ខា​ន់​នៃ​កិច្ច​សហការ​ជិត​ស្និទ្ធ​ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន និង​គ្មាន​ឧបសគ្គ។ ឯកឧត្តម វ៉ី សំណាង ក៏បានសន្យាថា នឹងផ្តល់ការសម្របសម្រួល និងការគាំទ្រ​ពេញ​លេញ​ដល់ក្រុមហ៊ុន។

ទី៣- ការប្តេជ្ញា​ចិត្តលើគុណភាព ៖ ក្រុមហ៊ុន CRBC បានបញ្ជាក់ពីការ​ប្តេជ្ញាចិ​ត្ត​របស់ខ្លួ​ន​ក្នុង​ការ​សាង​សង់​ព្រែកជីកហ្វូណនតេជោប្រកបដោយគុណភាពខ្ពស់ និងរឹងមាំតាមស្តង់ដារបច្ចេកទេស ដើម្បី​ធានាបាននូវនិរន្តរភាព និងសុវត្ថិភាពយូរអង្វែង។

ទី៤- កាលបរិច្ឆេទចាប់ផ្តើមគម្រោង ៖ ភាគីទាំងពីរ បានបញ្ជាក់​អំពី​ផែនការ​ក្នុង​ការ​ចាប់​ផ្តើម​ការងារ​សាង​សង់ជាក់ស្តែងនៃគម្រោងប្រវត្តិសាស្ត្រនេះនៅចុងឆ្នាំ២០២៥ ដូចការគ្រោងទុក។

ជាមួ​យ​គ្នានេះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានគូសបញ្ជាក់បន្ថែមថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​ គឺជាគម្រោងផ្លូវទឹកដ៏ធំមួយដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូន និង​ពាណិជ្ជកម្មរបស់កម្ពុជា។ កិច្ចប្រជុំនេះ បានបង្ហាញ​ពីការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​របស់​រដ្ឋ​បាល​ខេត្ត​តាកែវ និងក្រុមហ៊ុន CRBC ក្នុងការជំរុញឱ្យគម្រោងនេះ សម្រេចបានជោគជ័យ និងឆាប់រហ័ស៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm