ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ធ្វើពិធីកាន់បិណ្ឌទី៤ នៅវត្តអារញ្ញការាម នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីសុំសេចក្តីសុខជូនដល់កម្លាំងកងទ័ពជួរមុខ និងថ្នាក់ដឹកនាំ

2025/09/11 10:06:19 pm        191

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ, ឯកឧត្តម​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត, លោកជំទាវតំនាងរាស្ត្រ និងលោកលោកស្រីមន្ត្រីក្រោមឱវាទទាំងអស់ នាព្រឹក​ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើពិធីកាន់បិណ្ឌទី៤ក្នុងវត្តអារញ្ញាការាម រួមនិង​សុំ​សេចក្តី​សុខ​ចម្រើន​ដល់ថ្នាក់ដឹកនាំ ប្រជាជន និងកងកម្លាំងទាំង៣ ជាពិសេសកម្លាំង​កង​ទ័ព​នៅ​សម​រភូមិមុខ អោយមានក្តីសុខចម្រើន មានសុខភាពល្អទាំងអស់គ្នាក្នុងឱកាសបុណ្យកាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌឆ្នាំ២០២៥នេះ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ ពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌ ​គឺជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ដែលដូនតាខ្មែរ​យើង​បាន​បន្សល់​ទុក​សម្រាប់​យើង​មាន​ប្រតិបត្តិតាំងពីយូរលុងណាស់មកហើយ។ ដូច្នេះក្នុងនាមយើងជាថ្នាក់ដឹកនាំ មន្ត្រី​រាជការ ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សានិងប្រតិបត្តិឱ្យបានល្អប្រកបដោយគុណធម៌ ក​ត​ញ្ញូតា​ធ​ម៌ ស្របតាមកន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើង ហើយក៏​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​ឯង​ឱ្យ​ក្លាយ​ជា​ថ្នាក់​ដឹក​នាំល្អ មន្ត្រីល្អ ដើម្បីបម្រើប្រជាពលរដ្ឋ​ដោយ​ស្មោះ​ត្រង់​ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ​នៃ​យើង​។ ក្នុងឱកាសបុណ្យកាន់បិណ្ឌឆ្នាំនេះ ឯកឧត្តម​អភិបាល​ខេត្ត​បាន​បន់​ស្រន់​សុំ​អោយ​ប្រទេស​ជាតិ​មាន​សុខសប្បាយ មានសន្តិភាពពេញលេញនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ជាពិ​សេស​សុំ​អោយ​ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ កម្លាំងនគរបាល កងរាជអាវុធហត្ថ កម្លាំង​កង​ទ័ព ជាពិសេសកម្លាំងកងទ័ពនៅសមរភូមិមុខ និងក្រុមគ្រួសារ មានសុខភាពល្អ និង​សុខ​សប្បាយ​គ្រប់​វិនាទី ដើម្បីការពារសុខសន្តិភាពនៅក្នុងប្រទេស ក៏ដូចជា​ក្នុង​តំបន់​អោយ​បាន​យូរ​អង្វែង​តទៅ​។

ក្នុងពេលនោះដែរដូនជី បានបួងសួងសុំសេចក្តីសុខចម្រើនជូនដល់ថ្នាក់ដឹកនាំ និង​កម្លាំង​កង​ទ័ព​ជួរ​មុខ​អោយមានក្តីសុខសប្បាយ ឈ្នះមារសត្រូវ ដើម្បីការពារសុខសន្តិភាពក្នុងប្រទេសយើង អោយបានគង់វង្ស។

ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងកងកម្លាំងទាំង៣ បានធ្វើពិធីរាប់បាត បញ្ជូន​កុសល​ផល​បុណ្យ ដល់បុព្វការីជនទាំងអស់ និងវរៈកងទ័ពជួរមុខដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ បូរណភាពទឹកដី អោយទទួលនូវកុសលផលបុណ្យស្មើៗគ្នា៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm