ប្រទេសហ្គាណា យល់ព្រមទទួលយកជនអាហ្វ្រិកខាងលិច ដែលនិរទេសចេញពីសហរដ្ឋអាមេរិក

2025/09/11 10:13:41 pm        74

ប្រទេសហ្គាណា បានយល់ព្រមទទួលយកជនអន្តោប្រវេសន៍អាហ្វ្រិកខាងលិច ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក ហើយមានមនុស្ស ១៤នាក់ ទៅដល់ប្រទេសនេះរួចហើយ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីហ្គាណា លោក John Dramani Mahama កាលពីល្ងាចថ្ងៃពុធ (១០ កញ្ញា)។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាត់វិធានការយ៉ាងតឹងរ៉ឹងលើបញ្ហាអន្តោប្រវេសន៍ ដោយមានបំណងនិរទេសជនអន្តោប្រវេសន៍រាប់លាននាក់ ដែលកំពុងរស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ និងចង់បញ្ជូនអ្នកទាំងនោះទៅប្រទេសទីបី។

លោក Mahama បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា ក្រុមអ្នកត្រូវនិរទេស ១៤នាក់ រួមទាំងជនជាតិនីហ្សេរីយ៉ា និងហ្គាំប៊ី បានទៅដល់ហ្គាណារួចទៅហើយ ហើយរដ្ឋាភិបាលបានសម្របសម្រួលឱ្យពួកគេត្រឡប់ទៅប្រទេសកំណើតវិញ។ លោក Mahama មិនបានបញ្ជាក់ពីចំនួនកំណត់អ្នកនិរទេស ដែលហ្គាណានឹងទទួលយកនោះទេ ដោយគ្រាន់តែនិយាយថា ជនជាតិអាហ្វ្រិកខាងលិច "មិនត្រូវការទិដ្ឋាការ" ដើម្បីចូលហ្គាណាស្រាប់ទៅហើយ។

រដ្ឋបាលលោក Trump បានស្នើរដ្ឋាភិបាលអាហ្រ្វិកមួយចំនួន ឱ្យព្រមទទួលយកអ្នកនិរទេស ជាផ្នែកមួយនៃយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរារាំងអន្តោប្រវេសន៍ខុសច្បាប់តាមរយៈការនិរទេស ទៅកាន់អ្វីដែលគេហៅថា "ប្រទេសទីបី" ។ ជនអន្តោប្រវេសន៍បានសម្តែងក្ដីរម្ភចំពោះសុវត្ថិភាពរបស់ពួកគេ ដោយភ័យខ្លាចពីហានិភ័យនៃការនិទេសបែបនេះ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm