ត្រឹមខែសីហាឆ្នាំនេះ កម្ពុជាមានរោងចក្រកំពុងដំណើរការចំនួន ២,៧៨៤ រោងចក្រ មាន​ទុន​វិនិយោគ​​សរុបជាង ២២ ពាន់លានដុល្លារ

2025/09/11 10:14:49 pm        510

គិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រដំណើរការចំនួន ២,៧៨៤ រោងចក្រ មានទុនវិនិយោគសរុបជាង ២២ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៤ ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទុនវិនិយោគ ក្នុងស្រុកចំនួនជិត ៤ ពាន់លា​ន​ដុល្លារ​អាម៉េរិក។

ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម ថ្លែង​លើក​ឡើង​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​សេចក្ដីណែនាំ ស្តីពីការធ្វើប្រតិភូកម្មសិទ្ធអំណាចទៅឱ្យមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍រាជធានី-ខេត្ត ស្ដីពីគោលការណ៍ ណែនាំប្លង់បច្ចេកទេសឧស្សាហកម្ម និង​សុវត្ថិភាពឧស្សាហកម្មនិងបទបង្ហាញ ស្ដីពីការរៀបចំទិន្នន័យរោងចក្រ តាមប្រព័ន្ធព័ត៌ មានភូមិ​សាស្ត្រ-​GIS នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះថា លទ្ធផលនិង​ស្ថាន​ភាព​នៃ​ការ​គ្រប់​គ្រង​រោងចក្រ​ធុន​ធំ ដែលបាន ធ្វើការចុះបញ្ជីនៅអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍, គិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ កម្ពុជាមានរោងច​ក្រ​ដំណើរ​ការ​ចំនួន ២,៧៨៤ រោងចក្រ, កម្លាំងពលកម្មសរុបមានចំនួន ជាង ១.២ លាននាក់ (ស្រីជិត ៩០ ម៉ឺននាក់ ស្មើជាង ៧២%) និងមានទុនវិនិយោគសរុបចំនួនជាង ២២,៥០៥ លាន​ដុល្លារ​អាម៉េរិក កើនឡើងចំនួន ជិត ៣ ពាន់លានដុល្លារអាមេរិក ស្មើជាង ១៤% បើធៀ​ប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទុនវិនិយោគក្នុងស្រុក ចំនួនជិត ៤ ពាន់លាន​ដុល្លារអា​ម៉េរិក​ ស្មើជាង ១៧% នៃទុនវិនិយោគសរុប។

ឯកឧត្តម បន្តថា សមិទ្ធផល​ទាំង​នេះ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​អំពី​ការ​ខិតខំ​ប្រឹង​ប្រែង​រប​ស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែល​បាន​ពុះ​ពារ​គ្រប់ឧបសគ្គ ដើម្បីកៀគរប្រភពវិនិយោគពីបរទេស ចូលមកកម្ពុជា និងមានមោទនភាព​ចំពោះ​ក្រសួង ដែលមានឯកឧត្តម ហែម វណ្ណឌី ជាថ្នាក់ដឹកនាំដ៍ឆ្នើម ចូលរួមយ៉ាងសកម្ម ជាមួយ​ជា​រាជ​រដ្ឋាភិបាលកម្ពុជាធ្វើ ឱ្យសម្រេចបានសមិទ្ធិផលខាងលើនេះ។

ឯកឧត្តមអគ្គ លើកឡើងបន្ថែមថា ក្នុងពេលបច្ចុប្បន្ននេះ ឃើញថា ពិពិធកម្ម​សេដ្ឋកិច្ច​កាន់​តែ​មាន​វឌ្ឍន​ភាព​ល្អប្រសើរ ក្នុងនោះមានដៃគូពាណិជ្ជកម្មកាន់តែច្រើនជាងមុន ហើយក៏មាន​ការ​កើន​ឡើង​នៃ​ការវិនិយោគក្នុងវិស័យដែលមានសក្តានុពល និងមានតម្លៃបន្ថែមខ្ពស់ ក្រៅពីវិស័យ​កាត់​ដេរ​ដូច​ជា ការផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិក និងរថយន្តជាដើម ដែលក្លាយ ទៅជាវិស័យ​រួម​ចំណែក​ច្រើន​ដល់កំណើនសេដ្ឋកិច្ចជាតិ។ ទោះបីជាបានសម្រេចនូវសមិទ្ធផល និងវឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់ ច្រើនយ៉ាងណា ក៏ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍ នូវតែមានបញ្ហាប្រឈមមួយចំនួន ដែល ត្រូវយកចិត្តទុកដាក់ដោះស្រាយ ក្នុង​បរិបទ​នៃ​កំណែ​ទម្រង់​របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញវិស័យ ឧស្សាហក​ម្ម​កម្ពុ​ជា​​ឱ្យ​កាន់តែមានសក្តានុពល និងអភិវឌ្ឍន៍ សម្រាប់បដិវត្តន៍ឧស្សាហកម្ម៤.០ អភិវឌ្ឍន៍ប្រកប ដោយ​ចិរភាព និងភាពធន់ក្នុងខ្សែច្រវាក់តម្លៃផលិតកម្ម៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm