ការទម្លាក់គ្រាប់បែកលើកាតា ជាការសាកល្បងដែនកំណត់នៃសម្ព័ន្ធភាពលោក Trump-Netanyahu

2025/09/11 10:20:15 pm        350

បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ីស្រាអែល លើរដ្ឋធានីកាតា ក្នុងអ្វីដែលខ្លួននិយាយថាជាការតាមកម្ចាត់ថ្នាក់ដឹកនាំក្រុមហាម៉ាស សារព័ត៌មានរ៉យទ័រមានចេញអត្ថបទបែបវិភាគមួយនៅថ្ងៃព្រហស្បតិ៍ (១១ កញ្ញា) នេះថា ប្រតិបត្តិការយោធានេះគឺជាការសាកល្បងដ៏សំខាន់លើដែនកំណត់នៃសម្ព័ន្ធភាពដែកថែបរវាងអាមេរិក និងអ៊ីស្រាអែល។

តិចជាងបួនខែមុន លោកប្រធានាធិបតី Donald Trump បានជួបជាមួយមេដឹកនាំទីក្រុងដូហា ដោយលើកសរសើរវិមានដ៏ស្កឹមស្កៃរបស់កាតា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារយ៉ាងទូលំទូលាយ ជាមួយរដ្ឋឈូងសមុទ្រមួយនេះ ដែលក៏ជាសម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីនតោនដ៏សំខាន់សម្រាប់មូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុតនៅមជ្ឈិមបូព៌ា។

ការវាយប្រហារនៅទីក្រុងដូហានោះ បានដាក់សម្ពាធលើទំនាក់ទំនង ដោយធ្វើឱ្យលោក Trump ហាក់ខឹងសម្បារយ៉ាងខ្លាំងលើអ៊ីស្រាអែល ខណៈក៏មានការថ្កោលទោសពីកាតា និងសម្ព័ន្ធមិត្តលោកខាងលិច។ ទោះយ៉ាងនេះក្ដី ក្រុមអ្នកវិភាគមើលឃើញថា ការគាំទ្ររបស់លោក Trump ចំពោះអ៊ីស្រាអែល នៅតែមានដដែល ទោះបីជាមានការខ្វែងគំនិតគ្នាខ្លះក៏ដោយ។

ក្រុមអ្នកវិភាគ និងមន្ត្រីអាមេរិកនិយាយថា ការវាយប្រហារនេះទំនងជាមិនផ្លាស់ប្តូរវិធីសាស្រ្តមូលដ្ឋានរបស់អាមេរិក ចំពោះអ៊ីស្រាអែលទេ ប៉ុន្តែផលប៉ះពាល់តិចតួចនៅតែមាន ដោយការទម្លាក់គ្រាប់បែកនេះបានគូសបញ្ជាក់ពីជម្រៅដ៏ត្រជាក់នៅបាតក្រោមនៃទំនាក់ទំនងលោក Trump-Netanyahu ។

ចំណែកលោក Trump វិញ ម្តងម្កាលបានសម្តែងការមិនពេញចិត្តនឹងលោក Netanyahu ប៉ុន្តែរដ្ឋបាលរបស់លោកនៅតែគាំទ្រយ៉ាងខ្លាំងដល់យុទ្ធនាការរបស់អ៊ីស្រាអែល ក្នុងការធ្វើឱ្យក្រុមហាម៉ាសចុះខ្សោយ និងអនុញ្ញាតឱ្យអ៊ីស្រាអែល នាំមុខភាគច្រើនលើបញ្ហាសំខាន់ៗ ដូចជាការវាយប្រហារលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាដើម៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm