អ្នកនាំពាក្យ៖ ការផ្សព្វផ្សាយព័ត៌មានព្រំដែនទាំងអស់ត្រូវយល់ឱ្យច្បាស់ពីព្រំដែននៃច្បាប់ និង​សេរីភាព​សារព័ត៌មាន

2025/09/11 10:55:08 pm        543

អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់​ដែល​ផ្សព្វ​ផ្សាយ​ពី​ព្រំដែន​ត្រូវ​យល់​ឱ្យ​ច្បាស់​ពី​ព្រំដែន​នៃច្បាប់ និងសិទ្ធិសេរីភាពសារព័ត៌មាន។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់BTV ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ២០២៥ថា អំឡុងពេលជម្លោះព្រំដែន ក្រសួងព័ត៌មានបានតាមដាន និង​រក​ឃើញ​ការ​ផ្សព្វផ្សាយព័ត៌មានមិនពិត, ព័ត៌មានមានចេតនាបង្កចលាចល ក៏ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​បង្ក​ឱ្យមា​ន​ការភ័ន្តច្រឡំនាំឱ្យមានសាធារណមតិអវិជ្ជមានលើបញ្ហាព្រំដែន។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន និង អង្គភាព​សារ​ព័ត៌មាន​ទាំង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រពៃណី និងទំនើបត្រូវស្វែងយល់ឱ្យបានច្បាស់អំពីច្បាប់ និង​ព្រំដែន​នៃ​សេរីភាព​របស់​ខ្លួន។

បន្ទាប់ពីកាលពីថ្មីៗនេះគណៈកម្មាធិការព្រំដែនទូទៅ (GBC) ទើបតែបញ្ចប់ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មានបញ្ជាក់ថា ក្នុងនាមអ្នកសារព័ត៌មានត្រូវតែចូលរួមក្នុងការអនុវត្តបទឈប់បាញ់ ដែល​កម្ពុជា​កំពុង​ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធ្វើយ៉ាងណាឱ្យស្ថានភាពតានតឹងបានធូរស្រាល ហើយ​បង្ក​បរិយា​កាស​អំណោយផលប្រកបដោយសន្តិវិធី។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់តាំងមានជម្លោះព្រំដែន ក្រសួង​ព័ត៌មាន​បាន​ជំរុញ​បន្ថែម​លើ​វិធានការដែលបានអនុវត្តនោះ គឺមានចំនួនជាង ៩០ករណី ដែលជាព័ត៌មានក្លែងក្លាយ និង​ចរិតបែបញុះញង់ក្នុងការបង្កឱ្យមានការរើសអើងពូជសាសន៍ជាដើម ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងប្រជាជន​ប្រទេស​ទាំង​ពីរ។

លើសពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បន្ថែមថា ក្រសួងព័ត៌មាន បានចេញ​សេចក្តី​ណែនាំ​ស្តីពី​ការ​ចែក​ចាយ និងការផ្សព្វផ្សាយព័ត៌មានដែលផ្តល់អវិជ្ជមានដល់សន្តិសុខជាតិ ជាពិសេស​រាល់​ការ​ចុះ​យកព័ត៌មាននៅសមរភូមិមុខត្រូវមានជូនដំណឹង និងការស្នើសពីក្រសួងព័ត៌មាន ក៏​ដូច​ជា​សមត្ថ​កិច្ច និងត្រូវចូលរួមកាត់បន្ថយជាអតិប្បរមារាល់សកម្មភាពទាំងឡាយ ដើម្បីធានា​សុវត្ថិភាព​ផ្ទាល់​ខ្លួន និងសន្តិសុខជាតិ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm