អ្នកជំនាញមកពីបណ្តាប្រទេសផ្សេងៗ ពិភាក្សាយ៉ាងផុលផុសពីសារៈសំខាន់ AI ក្នុង​ខ្សែច្រវាក់​ផ្គត់ផ្គង់

2025/09/11 11:04:08 pm        417

អ្នកជំនាញក្នុងខ្សែច្រវាក់ផ្តត់ផ្គង់ ឡូជីស្ទីក មកពីបណ្តាប្រទេសជាច្រើន បាន​ពិភាក្សា​យ៉ាង​ផុល​ផុស​ លើបញ្ញាសិប្បនិម្មិត AI ដែលជាកាតាលីករកំពុងផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ នៃប្រសិទ្ធភាព ភាព​វៃឆ្លាត និងភាពដែលអាចមើលឃើញបាន ខណៈដែល វិស័យ​ត្រូវ​បាន​ពិភព​លោក​កំពុង​ប្រើ​ប្រាស់​ជាយាន។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បាន​ដឹក​នាំ​ប្រតិភូទៅចូលរួមកិច្ច ប្រជុំក្រោមប្រធានបទ “កិច្ចសហការ ខ្សែច្រវាក់ផ្គត់ផ្គង់ និង​នវា​នុវត្ត​ន៍​អន្តរ​ជាតិ​ ២០២៥” រៀបចំដោយ៖ “ពិពណ៌អន្តរជាតិចិនលើក ទី២៥ សម្រាប់ពាណិជ្ជ​កម្ម និង​វិនិយោគ​” នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងស្សាមែន ខេត្តហ្វូជៀន ប្រទេស​ចិន កិច្ចប្រជុំនេះ​លើកឡើងអំពីប្រព័ន្ទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI គ្រប់គ្រងខ្សែច្រវាក់ផ្តត់ផ្គង់ ឡូជីស្ទីក និងបណ្តាឧស្សាហកម្មនៅលើ សកលលោក ក្នុងនោះក៏មាន​ការ​ចូលរួ​ម​ចែក​រំលែក​ពី​បណ្តា​ប្រទេស​ជាច្រើនផងដែរ។

ជុំវិញ AI នេះ គឺបានកំពុងផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ ដោយណែនាំនូវកម្រិតនៃប្រសិទ្ធភាព ភាព​វៃឆ្លាត និងភាពអាចមើល ឃើញបានយ៉ាងពិតប្រាកដ ដែលមានសារៈសំខាន់ដូចជា៖ ការ​ព្យាករ​ណ៍ និងការធ្វើផែនការតម្រូវការ AI វិភាគទិន្នន័យការលក់ ដំណើរទីផ្សារ ក្នុងបណ្តាញសង្គម ព្យាករណ៍​តម្រូវការនាពេលអនាគត ដោយមានភាពត្រឹមត្រូវខ្ពស់ ការជួយការពារ​ការ​ផ្ទុក​ផលិត​ផល​ច្រើនពេក ឬអស់ពីស្តុកជាដើម។ សម្រាប់ឃ្លាំងស្វ័យប្រវត្តិ, AI អាចជ្រើសរើសរៀបចំ និង​ដឹក​ជញ្ជូន​ទំនិញ​បានលឿន និងត្រឹមត្រូវ ជាងមនុស្សធម្មតាពេញ ២៤ ម៉ោង ប្រព័ន្ធកម្មវិធី​មើល​ឃើញ​ច្បាស់​ ការគ្រប់គ្រងស្តុកទំនិញបានតាមពេលវេលាពិត។ ចំណែកភាព វៃឆ្លាតនៃឡូជីស្ទិក (Smart Logistics) និងការធ្វើឱ្យអប្បបរមាផ្លូវដឹកជញ្ជូន AI គណនា​ផ្លូវ​ដឹក​ជញ្ជូន​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់បំផុត ដោយវិភាគពីចរាចរណ៍ អាកាសធាតុ តម្លៃសាំង និងពេលវេលាចែកជូន ការ​ជួយ​បន្ថយតម្លៃដឹកជញ្ជូន និងពេលវេលា រួមទាំង អត្ថប្រយោជន៍ និងប្រសិទ្ធិភាព​ក្នុង​វិស័យ​ផ្សេង​ទៀតៗ​នៃបច្ចេកវិទ្យាប្រព័ន្ធAI ។

ក្នុងកិច្ចប្រជុំនោះ, លោក ជាចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ និង​ខ្សែច្រ​វាក់​ផ្តត់​នៅ​កម្ពុជា​ ក៏បានជួបពិភាក្សា ជាមួយម្ចាស់ឧស្សាហកម្មជាច្រើននៅប្រទេសចិន និងបណ្តាប្រ​ទេសផ្សេ​ង​ទៀត និងបានរំលេចអំពីសក្តានុពលរបស់ព្រះរាជាណាចក្រ កម្ពុជារួមមាន៖ ស្ថិរភាព​នយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង, កម្លាំង​ពលកម្ម​វ័យ​ក្មេងប្រ​កប​ដោយ​ថាម​វន្ត, រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រ ដល់ការរីកលូតលាស់នៃធុរកិច្ចឯកជន, រប​បវិ​និយោគ​ដែល​មាន​ភាពទាក់ទាញ និងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយ ដែលបាន​និង​កំពុង​អភិវ​ឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។ លោកក៏បាន អញ្ជើញប្រតិភូ​បណ្តា​ប្រទេស​ផ្សេងៗ មកធ្វើទស្សកិច្ចនៅកម្ពុជា ដើម្បីឆ្វេងយល់ ក៏ដូចជាឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគផងដែរ។

 

សូមបញ្ជាក់ថា ពិពណ៌អន្តរជាតិចិនលើកទី២៥ សម្រាប់ពាណិជ្ជកម្មនិងវិនិយោគ សម្រា​ប់​ពាណិជ្ជ​កម្ម និងការវិនិយោគ (CIFIT) នេះ គឺជាកម្មវិធីធំប្រចាំប្រទេសចិន ក្នុងនោះសម្រាប់កម្ពុជា ក៏មាន​ការអញ្ជើញចូលរួមក្នុងការបើកសម្ពោធជាផ្លូវការ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋ​មន្រ្តី​ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានអ្នកចូលរួមទស្សនាមកពីបណ្តាខេត្ត-ក្រុងផ្សេងៗក្នុងប្រទេសចិន និងបណ្តារប្រទេសផ្សេងទៀតជាច្រើន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm