ចិនបញ្ជាក់ថា ខ្លួនប្រឆាំងដាច់ណាត់ ចំពោះការបង្ខិតបង្ខំ ខណៈម៉ិកស៊ិកគិតគូរដំឡើងពន្ធលើរថយន្ត

2025/09/12 12:32:51 am        72

ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែកញ្ញា) នេះ បានឲ្យដឹងថា ខ្លួន «ប្រឆាំងយ៉ាងដាច់ណាត់ ចំពោះការបង្ខិតបង្ខំណាមួយ» បន្ទាប់ពីប្រទេសម៉ិកស៊ិកបានស្នើដំឡើងពន្ធ ៥០ភាគរយលើការនាំចូលរថយន្តពីប្រទេសមហាយក្សអាស៊ី។

គំនិតផ្តួចផ្តើម ដែលមាននៅក្នុងសេចក្ដីស្នើច្បាប់ដាក់ជូនទៅសភាដោយរដ្ឋាភិបាលម៉ិកស៊ិក ស្វែងរកការធានាដល់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានជំរុញដៃគូពាណិជ្ជកម្មម្តងហើយម្តងទៀតឲ្យបង្កើនកាតព្វកិច្ចពន្ធលើប្រទេសចិន ខណៈពេលដែលក៏កំពុងជំរុញវិស័យឧស្សាហកម្មរបស់ខ្លួនផងដែរ។

សេតវិមានបានឲ្យដឹងថា ក្រុមហ៊ុនផលិតចិន កំពុងបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ដោយបាននិងកំពុងបញ្ជូនទំនិញទៅភាគខាងជើង នៅតាមព្រំដែនម៉ិកស៊ិក ដោយមិនជាប់ពន្ធ។

ប្រសិនបើសេចក្ដីស្នើច្បាប់នេះត្រូវបានអនុម័តនោះ ការនាំចូលរថយន្តធុនស្រាលពីប្រទេសចិន នឹងត្រូវបង់ពន្ធ ៥០ភាគរយ ហើយគ្រឿងបន្លាស់រថយន្ត ចន្លោះពី ១០ ទៅ ៥០ភាគរយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «ប្រទេសចិនប្រឆាំងយ៉ាងដាច់ណាត់ ចំពោះរាល់ការបង្ខិតបង្ខំដោយប្រទេសដទៃ ក្នុងការដាក់ចេញនូវការរឹតបន្តឹងលើប្រទេសចិន ក្រោមលេសផ្សេងៗ ដែលប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិន»។

លោក Lin បានបន្ថែមថា៖ «យើងនឹងការពារផលប្រយោជន៍របស់យើងយ៉ាងម៉ឺងម៉ាត់ ស្របតាមកាលៈទេសៈជាក់ស្តែង។ ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការលើកកម្ពស់ទំនាក់ទំនងចិន-ម៉ិកស៊ិក ហើយសង្ឃឹមថា ម៉ិកស៊ិកនឹងឆ្ពោះទៅមុខក្នុងទិសដៅដូចគ្នាជាមួយប្រទេសចិន»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        65
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm