មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំដល់គណៈអភិបាលខេត្តត្រូវសាមគ្គីឯកភាពផ្ទៃក្នុងដើម្បីប្រសិទ្ធភាពការងារ

2025/09/12 12:38:25 am        125

ស្វាយរៀង ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីថ្នាក់ដឹកនាំ នៅក្នុងគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ពិសេសមន្ទីរជំនាញ ត្រូវសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ ឆ្ពោះទៅសម្រេចការងារប្រកបដោយតម្លាភាព តាមគោលនយោបាយរាជរដ្ឋាភិបាល។ ការណែនាំនេះ ធ្វើឡើងក្នុងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀង របស់ លោក ឌុច គន្ធា ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ។

 ឯកឧត្តម ប៊ុន ហុន បានបញ្ជាក់ថា ការផ្លាស់ប្តូរមន្ត្រីថ្នាក់ដឹកនាំ គឺជាគោលការរបស់ក្រសួងសាម៉ី ហើយការចូលកាន់តំណែងរបស់ លោក ឌុច គន្ធា នៅថ្ងៃនេះ គឺជាការបំពេញកៅអី របស់ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង ដែលដល់អាណត្តិត្រូវក្រសួងមហាផ្ទៃផ្ទេរឱ្យទៅកាន់ខេត្តផ្សេង។

 ទន្ទឹមនឹងការសាមគ្គីផ្ធៃក្នុង ឯកឧត្តម ប៊ុន ហុន បានជំរុញដល់រដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាព រក្សាភាពស្ងប់ស្ងាត់ ជូនពលរដ្ឋ និងក្រុមអ្នកវិនិយោគ ពិសេសលៃលករកជំនួយឧបត្ថម្ភគ្រួសារយុទ្ធជន សមរភូមិក្រោម សម្របសម្រួល រកការងារជូនពលករមកពីប្រទេសថៃ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួង នូវបានជំរុញដល់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ចុះអប់រំ ពលរដ្ឋឱ្យមានភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាភាពស្ងប់ស្ងាត់ ទុកឱកាសជូនរាជរដ្ឋាភិបាលធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់អន្តរជាតិ ខណៈប្រទេសនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក បានយល់ជ្រាបពីការទន្ទ្រានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា បង្កអន្តរាយដល់អាយុជីវិតយុទ្ធជន ទ្រព្យសម្បត្តិ ប្រាង្គប្រាសាទ វត្តអារាម ពលរដ្ឋជម្លៀសចេញពីភូមិករគ្មានទីបញ្ចប់។ ដោយ ៖ ភា សារិទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        210
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm