វិចិត្រករដីខ្សាច់ដ៏ល្បីរន្ទឺមួយរូបនៅទីក្រុងភាគខាងកើត Puri ប្រទេសឥណ្ឌា បានបង្កើតចម្លាក់ខ្សាច់រៀបរាប់ពីបាតុកម្មហិង្សានៅក្នុងប្រទេសនេប៉ាល់ ។
ចម្លាក់ខ្សាច់បង្កើតឡើងដោយវិចិត្រករ Sudarsan Pattnaik ឃើញការដុតកម្ទេចអគារសភានេប៉ាល់ ជាមួយសារបួងសួងសុំសន្តិភាពនៅនេប៉ាល់ ។ តាមរយៈសិល្បះចម្លាក់របស់លោក លោក Pattnaik បានអំពាវនាវឲ្យអ្នករាល់គ្នាបន្តសន្ទនាគនា តាមរយៈមធ្យោបាយសន្តិវិធី ។

ចលាចលដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ នៅប្រទេសក្រីក្រតំបន់ភ្នំហិម៉ាឡៃមួយនេះ បង្កឡើងដោយសារបំរាមព័ត៌មានសង្គម ដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុន ប៉ុន្តែវាបានថមថយទៅវិញ ក្រោយមនុស្ស ១៩នាក់ បានស្លាប់កាលពីថ្ងៃចន្ទ ពេលដែលនគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កាំភ្លើងកៅស៊ូ ដើម្បីគ្រប់គ្រងហ្វូងមនុស្ស ។
អគាររដ្ឋាភិបាលជាច្រើន ចាប់ពីអគារតុលាការកំពូល រហូតដល់ផ្ទះសម្បែងរបស់រដ្ឋមន្រ្តី រួមទាំងផ្ទះរបស់លោក Sharma Oli និងអគារសភា ត្រូវបានដុតបំផ្លាញផងដែរ នៅក្នុងបាតុកម្មកាលពីថ្ងៃអង្គារ ក្នុងនោះ ភាពរំជើបរំជួលបានស្រាកស្រាន្តទៅវិញ បន្ទាប់ពីការលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់លោក Oli ៕
