ព័រទុយហ្គាល់ចាប់ផ្តើមកំណែទម្រង់ច្បាប់ការងារ ដោយរងការរិះគន់ពីសហជីព

2025/09/12 01:43:17 am        71

រដ្ឋាភិបាលកណ្តាល-ស្ដាំនិយមដែលមានសំឡេងភាគតិចរបស់ប្រទេសព័រទុយហ្គាល់ បានចាប់ផ្តើមរុះរើច្បាប់ការងារដ៏សំខាន់មួយ ដើម្បីជំរុញការប្រកួតប្រជែង ដោយធ្វើឲ្យមានការបណ្តេញចេញកាន់តែងាយស្រួល និងម៉ោងធ្វើការកាន់តែមានភាពបត់បែន ជាវិធានការមួយដែលត្រូវបានរិះគន់ដោយសហជីព ដោយបាននិយាយថា វាបំពានសិទ្ធិកម្មករ។

កំណែទម្រង់នេះស្វែងរកការកែប្រែមាត្រាមិនតិចជាង ១០០មាត្រានៃច្បាប់ការងារ ដែលព័រទុយហ្គាល់លើកឡើងថា «បានជាប់នៅក្នុងគំរូការងារបែបប្រពៃណី និងផ្ដល់ការលំបាកដល់ការឆ្លើយតបនឹងបញ្ហាប្រឈមនៃយុគសម័យឌីជីថល»។

គោលដៅចម្បងរបស់កំណែទម្រង់នេះ គឺដើម្បីលើកកម្ពស់ផលិតភាពអាជីវកម្ម។ បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាផលិតភាពជាតិ បានឲ្យដឹងថា ថ្វីបើមានកំណើនយឺតៗ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ក៏ព័រទុយហ្គាល់នៅតែនៅឆ្ងាយពីក្រោមមធ្យមភាគរបស់សហភាពអឺរ៉ុប ដោយសារភាពទន់ខ្សោយនៃរចនាសម្ព័ន្ធ ដូចជាគុណវឌ្ឍិអប់រំទាបជាដើម។

ដំណើរការកំណែទម្រង់នេះបានចាប់ផ្តើមដោយមានការពិភាក្សាជាមួយសហជីព និងនិយោជក ដែលជាជំហានចាំបាច់មួយ មុនពេលគណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ចុងក្រោយ។ វានៅតែអាចក្លាយជាច្បាប់ជាធរមាន ទោះបីភាគីពាក់ព័ន្ធ ក្នុងការពិភាក្សា មិនអាចឈានដល់កិច្ចព្រមព្រៀងក៏ដោយ។

កាលពីល្ងាចថ្ងៃពុធ (ទី១០ ខែកញ្ញា) រដ្ឋមន្ត្រីក្រសួងការងារ លោកស្រី Maria do Rosario Ramalho បាននិយាយថា ការចរចាគួរតែមានលក្ខណៈហ្មត់ចត់ ដោយសារវិសាលភាព និងភាពស្មុគស្មាញរបស់គម្រោង ប៉ុន្តែបានបន្ថែមថា រដ្ឋាភិបាលនឹងមិនពង្រីកការកែប្រែនេះដោយមិនមានការកំណត់ច្បាស់លាស់នោះឡើយ។

យ៉ាងណាក្ដី សហជីពការងារសំខាន់ៗចំនួន ២ របស់ព័រទុយហ្គាល់ ប្រឆាំងនឹងកំណែទម្រង់នេះ ដោយលើកឡើងថា ជា «ការគំរាមកំហែងដល់កម្មករ» ហើយមិនបានច្រានចោលការធ្វើកូដកម្មទូទៅនោះឡើយ ប្រសិនបើរដ្ឋាភិបាលបន្តទៅមុខជាមួយផែនការនេះ៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        1
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm       
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm