ភាគហ៊ុនអាស៊ីជួបប្រទះលំហូរចេញនៃទុនបរទេសប្រចាំខែជាលើកទី១ រយៈពេល ៤ខែ ក្នុងខែសីហា

2025/09/12 02:49:27 am        182


ភាគហ៊ុនអាស៊ីបានជួបប្រទះនឹងលំហូរចេញយ៉ាងខ្លាំងក្លានូវសាច់ប្រាក់របស់វិនិយោគិនបរទេស នៅក្នុងខែសីហា ដោយសារក្ដីបារម្ភ អំពីអត្រាពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់ទស្សនវិស័យ សម្រាប់អ្នកនាំចេញរបស់តំបន់ ខណៈពេលដែលការធ្លាក់ចុះតម្លៃប្រាក់ដុល្លារអាមេរិក បានបន្ថែមសម្ពាធលើកម្រិតចំណេញ និងកង្វល់អំពីការប្រកួតប្រជែង។

យោងតាមទិន្នន័យដែលចងក្រងដោយក្រុមហ៊ុន LSEG បានឲ្យដឹងថា វិនិយោគិនបរទេស បានលក់ភាគហ៊ុនសុទ្ធតម្លៃ ៨,៨ពាន់លានដុល្លារ នៅទូទាំងប្រទេសឥណ្ឌា កោះតៃវ៉ាន់ កូរ៉េខាងត្បូង ថៃ ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន កាលពីខែមុន ដោយបានបញ្ចប់ពេលវេលាទិញរយៈពេល ៣ខែជាប់គ្នា។

កាលពីខែមុន លោក Trump បានដាក់អត្រាពន្ធចន្លោះពី ១០ភាគរយ ទៅ ៥០ភាគរយលើការនាំចូលទំនិញពីដៃគូពាណិជ្ជកម្មសំខាន់ៗ ក្នុងនោះរួមមានទាំង ៥០ភាគរយលើប្រទេសឥណ្ឌា ២០ភាគរយលើកោះតៃវ៉ាន់ ១៩ភាគរយលើប្រទេសថៃ និង ១៥ភាគរយលើកូរ៉េខាងត្បូងផងដែរ។

ក្រុមហ៊ុន Nomura បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា បើទោះបីក្រុមហ៊ុននាំចេញអាស៊ី បានឆ្លងផុតការចំណាយដោយភាគច្រើនលើពន្ធនាំចេញទៅកាន់សហរដ្ឋអាមេរិកក៏ដោយ ក៏ការថយចុះនូវប្រាក់ចំណេញ ទំនងជាមាននៅក្នុងប៉ុន្មានខែខាងមុខ ដោយសារពន្ធបដិការឡើងខ្ពស់បន្ថែមទៀត។

ភាគហ៊ុនរបស់ឥណ្ឌាបាននាំមុខគេ សម្រាប់លំហូរចេញនូវសាច់ប្រាក់ក្នុងតំបន់ ខណៈដែលវិនិយោគិនបរទេសបានលក់ភាគហ៊ុនក្នុងស្រុកដែលមានតម្លៃប្រហែល ៤ពាន់លានដុល្លារ ដែលជាចំនួនច្រើនបំផុត សម្រាប់រយៈពេលតែមួយខែ គិតចាប់តាំងពីខែមករាមក។

វិនិយោគិនបរទេសបានលក់ភាគហ៊ុននៅកោះតៃវ៉ាន់ដែលមានតម្លៃ ២,០៥ពាន់លានដុល្លារ ភាគហ៊ុននៅវៀតណាម ១,៦៣ពាន់លានដុល្លារ ភាគហ៊ុននៅកូរ៉េខាងត្បូង ១,០៦ពាន់លានដុល្លារ និងភាគហ៊ុននៅថៃ ៧០៩លានដុល្លារ កាលពីខែមុន។ តែភាគហ៊ុនឥណ្ឌូនេស៊ី បានបញ្ច្រាស់និន្នាការនេះ ដោយមាននូវទឹកប្រាក់ ៦៧៦លានដុល្លារនៃលំហូរចូលទុនបរទេសសុទ្ធ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm