ជំរំជនភៀសខ្លួននៅម៉ាឡាវីប្រឈមនឹងការកាត់បន្ថយជំនួយ ខណៈមូលនិធិ UNHCR ធ្លាក់ចុះ

2025/09/12 04:13:40 am        81

នៅក្នុងជំរំជនភៀសខ្លួនផ្ទុកមនុស្សលើសចំណុះ Dzaleka របស់ប្រទេសម៉ាឡាវី ដែលដំបូងឡើយត្រូវបានរៀបចំឡើងសម្រាប់មនុស្ស ១ម៉ឺននាក់ប៉ុណ្ណោះ តែបច្ចុប្បបន្នមានមនុស្សជ្រកកោនរហូតដល់ ៥៧.០០០នាក់នោះ អ្នកស្រី Maria Aisha Beata ដែលជាជនភៀសខ្លួនរ៉្វាន់ដា បានអង្គុយជាមួយកូនៗរបស់គាត់ ក្រោយធ្វើការអស់ពេញមួយថ្ងៃ ដោយកូនស្រីរបស់គាត់យំទារឃ្លានអាហារដែលពួកគេកំពុងប្រឈម ។

ស្របពេលដែលឧត្តមស្នងការជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) ប្រតិបត្តិការត្រឹមតែ ១៨ភាគរយនៃមូលនិធិ ២៦,៣លានដុល្លារដែលពួកគេត្រូវការសម្លាប់ឆ្នាំ ២០២៥នោះ សេវាកម្មចាំបាច់នៅក្នុងជំរំត្រូវបានកាត់បន្ថយយ៉ាងច្រើន ធ្វើឲ្យរបបអាហារធ្លាក់មកនៅត្រឹមពាក់កណ្តាល លែងមានការផ្គត់ផ្គង់វេជ្ជសាស្រ្ត ហើយនិងការផ្អាកកម្មវិធីអប់រំ និងគាំពារ ។

ក្រោយមើលឃើញការផ្តល់មូលនិធិត្រឹមតែ ២៩ភាគរយនៃថវិកាត្រូវការក្នុងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ អ្នកស្រី Mirriam Kademba ដែលជាសហការីទំនាក់ខាងក្រៅរបស់ UNHCR បានឆ្លុះបញ្ចាំងពីភាពធ្ងន់ធ្ងរនៃគំលាតការផ្តល់មូលនិធិ ដោយអ្នកស្រីកត់សំគាល់ឃើញថា មានថវិកាត្រឹមតែ ៤លានដុល្លារប៉ុណ្ណោះ ក្នុងចំណោមថវិកា ២៦លានដុល្លារដែលពួកគេទទួលបាន ដោយសារការរួមចំណែកវិភាគទានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្លាក់ចុះ ។

ជនភៀសខ្លួនរាប់ម៉ឺននាក់ នៅក្នុងជំរំបច្ចុប្បន្នស្ថិតក្នុងហានិភ័យខ្ពស់នៃអំពើហិង្សា ការកេងប្រវ័ញ្ចកម្លាំងញើសឈាម និងតម្រូវការមូលដ្ឋានដែលមិនបានឈានដល់ ស្របពេលដែល UNHCR ងាកមកផ្តោតសំខាន់លើការជួយសង្រ្គោះអាយុជីវិតមនុស្ស និងការសង្រ្គោះបន្ទាន់ ។

ជនភៀសខ្លួនដូចដែលអ្នកស្រី Beata បង្ហាញភាពអស់សង្ឃឹមយ៉ាងខ្លាំងចំពោះការកាត់បន្ថយជំនួយ ក្នុងនោះកូនស្រី Maakeja Muveri របស់គាត់ បញ្ជាក់ថា ពេលដែលជំនួយ និងការផ្តល់មូលនិធិ នឹងត្រូវកាត់ផ្តាច់ ពួកយើងជាជនភៀសខ្លួន នឹងធ្លាក់ក្នុងបញ្ហាបន្ថែមទៀត ។ វាប្រៀបបាននឹងគ្រវាត់ពួកយើងចោលទៅក្នុងរណ្តៅរង់ចាំតៃថ្ងៃស្លាប់មកដល់ប៉ុណ្ណោះ ។

 UNHCR ព្រមានថា ការកាត់បន្ថយបុគ្គលិក និងការបិទការិយាល័យក្នុងតំបន់នឹងធ្វើឲ្យកាន់តែស្មុគស្មាញបន្ថែមទៀតដល់ការសម្របសម្រួល និងកិច្ចខិតខំគាំទ្រ ៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        27
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm