អាជ្ញាធរអាមេរិករកឃើញកាំភ្លើង និងបញ្ចេញរូបថតក្នុងការតាមប្រមាញ់ឃាតករសម្លាប់លោក Charlie Kirk

2025/09/12 03:45:44 pm        404

ក្រុមអ្នកស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១១ កញ្ញា ថាពួកគេបានរកឃើញកាំភ្លើងវែង ដែលពួកគេជឿថាត្រូវបានប្រើសម្លាប់សកម្មជនអភិរក្សនិយមដ៏មានឥទ្ធិពល លោក Charlie Kirk ហើយបានបញ្ចេញរូបភាពនៃបុគ្គលដែលចាប់អារម្មណ៍នៅពេលពួកគេស្វែងរកខ្មាន់កាំភ្លើង ដែលពួកគេពិពណ៌នាថាជាយុវជនវ័យកំពុងសិក្សានៅមហាវិទ្យាល័យ។ ហើយអាជ្ញាធរនៅតែបន្តតាមចាប់ខ្លួនជនល្មើសនៅឡើយ។

លោក Kirk ដែលមានវ័យ៣១ឆ្នាំ ជាអ្នកនិពន្ធ ជាអ្នកដឹកនាំកម្មវិធីកិច្ចពិភាក្សា និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានជួយកសាងការគាំទ្ររបស់គណបក្សសាធារណរដ្ឋក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេង។

លោកត្រូវបានគេសម្លាប់កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយបាញ់តែមួយគ្រាប់ ខណៈរូបលោកកំពុង ថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យក្នុងរដ្ឋ Utah ជាអ្វីដែលលោក Trump ហៅថាជាការធ្វើឃាតដ៏សាហាវ។  ទីភ្នាក់ងារ FBI និងមន្ត្រីរដ្ឋបាននិយាយថាឃាតករបានមកដល់បរិវេណសាកលវិទ្យាល័យពីរបីនាទីមុនពេលព្រឹត្តិការណ៍ចាប់ផ្តើម ការជជែកដេញដោលដែលដឹកនាំដោយលោក Kirk ក្រោមប្រធានបទ "Prove Me Wrong" នៅខាងក្រៅ នៅចំពោះមុខមនុស្សប្រហែល៣.០០០នាក់នៅសាកលវិទ្យាល័យ Utah Valley ក្នុងទីក្រុង Orem រដ្ឋ Utah ចម្ងាយប្រហែល ៦៥ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Salt Lake City។ មន្ត្រីបានប្រាប់សន្និសីទសារព័ត៌មានមួយថា វីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញមនុស្សម្នាក់ឡើងជណ្តើរទៅលើដំបូល មុនពេលបាញ់ប្រហារលើលោក Kirk ។ លោក Kirk ដែលជាអ្នកការពារសិទ្ធិកាន់អាវុធដ៏រឹងមាំ កំពុងឆ្លើយសំណួរទស្សនិកជនអំពីការបាញ់ប្រហារធំៗនៅពេលគ្រាប់កាំភ្លើងបានបាញ់ចំ ករ បស់លោក។ ទស្សនិកជនបានរត់គេចខ្លួនទាំងភ័យស្លន់ស្លោ។

លោក Robert Bohls ភ្នាក់ងារពិសេសរបស់ FBI បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ខ្មាន់កាំភ្លើងបានលោតពីលើដំបូល ហើយរត់ចូលទៅក្នុងសង្កាត់ដែលនៅជាប់គ្នានោះ៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        9
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        26
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm