ពីអគារសភារហូតដល់សណ្ឋាគារប្រណិត ចលនាតវ៉ានៅនេប៉ាល់កំណត់គោលដៅលើក្រុមវរជន

2025/09/12 04:19:04 pm        220

ខណៈក្រុមបាតុករនៅប្រទេសនេប៉ាល់បានសម្រុកចូលទៅក្នុងសភាក្នុងសប្តាហ៍នេះ ដោយបង្ខំឱ្យនាយករដ្ឋមន្ត្រីលាលែងពីដំណែង សណ្ឋាគារប្រណីតៗនិងលំនៅឋានជាច្រើនកន្លែងត្រូវបានវាយប្រហារដោយក្រុមអ្នកលួចដុតក្នុងពេលមានកំហឹងចំពោះរបៀបរស់នៅចំណាយខ្ជះខ្ជាយរបស់ក្រុមវរជននៅក្នុងប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក។

បាតុកម្មដែលគេនិយមហៅថាការតវ៉ា Gen Z មានអ្នកចូលរួមភាគច្រើនស្ថិតក្នុងវ័យជំទង់ ឬក្នុងវ័យ២០ ឆ្នាំ បានបង្កឱ្យមានភាពវឹកវរអាក្រក់បំផុតនៅក្នុងប្រទេសនេប៉ាល់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយបង្ខំឱ្យមេដឹកនាំដែលពុំមានប្រជាប្រិយភាព លោក KP Sharma Oli លាលែងពីតំណែងកាលពីថ្ងៃអង្គារ ទី៩ ខែកញ្ញា មួយថ្ងៃបន្ទាប់ពីបាតុករ១៩នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សា។

ក្រសួងសុខាភិបាលប្រទេសនេប៉ាល់ បាននិយាយថាចំនួនអ្នកស្លាប់បានកើនឡើងដល់៣៤នាក់ ហើយមនុស្សជាង១.៣០០នាក់បានរងរបួស។ មេដឹកនាំនៃចលនាតវ៉ា Gen Z បាននៅឆ្ងាយពីការវាយប្រហារដោយការលួចដុតដោយដាក់កំហុសលើជនបង្កប់ ប៉ុន្តែអ្នកវិភាគបានចង្អុលទៅរកការកើនឡើងនៃការខកចិត្តចំពោះវិសមភាពទ្រព្យសម្បត្តិនៅក្នុងប្រទេសនេប៉ាល់ និងចំពោះអំពើពុករលួយក្នុងជួរអ្នកដឹកនាំនយោបាយរបស់ប្រទេសនេប៉ាល់។

ខណៈអគារសភា ការិយាល័យនាយករដ្ឋមន្ត្រី និងតុលាការកំពូលនៅតែមានភ្លើងឆេះ អ្នកលួចដុតក៏បានវាយប្រហារនៅតាមសណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ប្រណិតជាច្រើនកន្លែង។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        8
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        9
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm