អាមេរិក គំរាមចាត់វិធានការប្រឆាំងនឹងជនបរទេសណា ដែលលើកសរសើរការសម្លាប់លោក Charlie Kirk

2025/09/12 05:16:44 pm        171

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Christopher Landau កាលពីថ្ងៃព្រហស្បតិ៍ (១១ កញ្ញា) បានព្រមានថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងចាត់វិធានការយ៉ាងចាស់ដៃប្រឆាំងនឹងជនបរទេសណា ដែល "កោតសរសើរ ប្រើលេសដើម្បីឱ្យការបាញ់ប្រហារនេះជារឿងសមហេតុផល ឬការលេងសើចបែបចំអកថាជារឿងធម្មតាៗ លើការបាញ់សម្លាប់សកម្មជនអភិរក្សនិយម លោក Charlie Kirk"។

លោក Landau បាននិយាយក្នុងការបង្ហោះលើវេទិកាសង្គម X ថា "ក្រោយការធ្វើឃាតដ៏គួរឱ្យរន្ធត់នៃឥស្សរជននយោបាយឈានមុខគេរបស់អាមេរិក ទីក្រុងវ៉ាស៊ីនតោនចង់គូសបញ្ជាក់ថា ជនបរទេសណាដែលលើកតម្កើងអំពើហិង្សា និងការស្អប់ខ្ពើម មិនត្រូវស្វាគមន៍ជាភ្ញៀវទៅកាន់អាមេរិកនោះទេ"។

លោកបន្តថា "លោកមានការខ្ពើមរអើមជាខ្លាំង នៅពេលមើលឃើញមនុស្សមួយចំនួនលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានលើកសរសើរ ប្រើហេតុផលមកបញ្ជាក់ ឬលេងសើចចំអកឱ្យព្រឹត្តិការណ៍ដ៏ឃោរឃៅនេះ ហើយអាមេរិកបានណែនាំមន្ត្រីកុងស៊ុលខ្លួន ឱ្យចាត់វិធានការសមស្របទាក់ទងនឹងរឿងនេះ" ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតទេថា តើការចាត់វិធានការនេះមានន័យយ៉ាងណា។

នៅពេលត្រូវសាកសួរទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសម្នាក់និយាយថា "រដ្ឋបាលវ៉ាស៊ីនតោនជឿថា សហរដ្ឋអាមេរិកមិនគួរផ្តល់ទិដ្ឋាការដល់បុគ្គលណាម្នាក់ ដែលវត្តមានរបស់ពួកគេនៅលើទឹកដីអាមេរិក មិនស្របតាមផលប្រយោជន៍សន្តិសុខជាតិរបស់អាមេរិកនោះទេ"។

គួរឱ្យដឹងថា លោក Kirk វ័យ ៣១ឆ្នាំ ដែលជាអ្នកនិពន្ធ ពិធីករផតខាស និងជាមនុស្សជំនិតរបស់ប្រធានាធិបតីអាមេរិក ត្រូវបានបាញ់សម្លាប់ចំកញ្ចឹងក កាលពីថ្ងៃពុធ ដោយគ្រាប់កាំភ្លើងតែមួយគ្រាប់ប៉ុណ្ណោះ ខណៈពេលកំពុងថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យក្នុងរដ្ឋ Utah ជាអ្វីដែលលោកប្រធានាធិបតី Donald Trump បានហៅថាជា "ការធ្វើឃាតដ៏កាចសាហាវ"៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        29
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        14
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm