បេឡារុស្ស៖ សម​យុទ្ធ​ជាមួយ​រុស្ស៊ី​នឹង​ជួយ​កំណត់​ទីតាំង​ដាក់​ពង្រាយ​ទាហាន​តាម​ព្រំដែន​អ៊ុយក្រែន

2022/01/26 10:06:15 pm        1.2 K

​បេឡា​រុស្ស៖ ប្រធានាធិបតី​បេឡា​រុស្ស​លោក Alexander Lukashenko បាន​និយាយ​ថា សម​យុទ្ធ​រួមគ្នា​នា​ពេល​ខាង​មុខ​ជាមួយ​ប្រទេស​រុស្ស៊ី ​នឹង​ជួយ​កំណត់​ទីតាំង​សម្រាប់​ការ​ដាក់​ពង្រាយ​ទាហាន​បេឡា​រុស្ស​បន្ថែម​ទៀត ​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ថ្លែង​ក្នុង​ពិធី​ប្រគល់​រង្វាន់​រដ្ឋ​លោក Lukashenko បាន​និយាយ​ថា ប្រទេស​បេឡា​រុស្ស​កំពុង​ពង្រឹងកង​កម្លាំង​យោធា​របស់​ខ្លួន​ នៅ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​។

លោក​និយាយ​ថា លោក​ត្រូវ​បង្ខំ​ធ្វើ​ដូច្នេះ ព្រោះ​ស្ថានភាព​នៅ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​ មិន​ប្រសើរ​ជាង​នៅ​ព្រំដែន​ជាមួយ​ប្រទេស​ប៉ូឡូញ​នោះទេ​។ លោក Lukashenko បាន​និយាយ​ថា សម​យុទ្ធ​រួមគ្នា​ជាមួយ​​រុស្ស៊ី​នឹង​ធ្វើ​ឡើង​នៅ​ព្រំដែន​ភាគ​ខាងលិច​របស់​ប្រទេស​បេឡា​រុស្ស និង​នៅ​ភាគខាងត្បូង​របស់​ប្រទេស ដែល​ជា​ទីតាំង​ជាប់​ព្រំដែន​ជាមួយ​​អ៊ុយ​ក្រែ​ន​។ ដោយ​បន្ថែម​ទៅលើ​ទាហាន​ប្រមាណ ១០ម៉ឺន​នាក់​ដែល​ដាក់​ពង្រាយ​នៅ​ជិត​ប្រទេស​អ៊ុយ​ក្រែ​ន រុស្ស៊ី​បាន​បន្ថែម​កងទ័ពពី​តំបន់​ស៊ី​បេ​រី និង​ចុង​បូព៌ា សម្រាប់​សម​យុទ្ធ​រួមគ្នា​ជាមួយ សម្ព័ន្ធមិត្តរបស់​ខ្លួន​គឺ​ប្រទេស​បេឡា​រុស្ស​។ អង្គភាព​យោធា​​រុស្ស៊ីបាន​រំកិល​ខ្លួន​ទៅកាន់​ តំបន់ក្បែរ​ព្រំដែនភាគ​ខាង​ត្បូង​ប្រទេស​បេឡា​រុស្ស​មាន​ចម្ងាយ​ប្រមាណ ៧៥​គីឡូម៉ែត្រ​ពី​ទីក្រុង​គៀវ​។

ការ​ដាក់​ពង្រាយ​នេះ​នឹង​ពង្រឹងវត្តមាន​យោធា​រុស្ស៊ី​បន្ថែម​ទៀត​ នៅ​ជិត​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​ពេល​មាន​ការ​ព្រួយបារម្ភ​ពី​ប្រទេសលោក​ខាង​លិច ​ក្នុង​ការ​ឈ្លានពាន​ដែល​មាន​ក្នុង​ផែនការ​។ លោក Lukashenko បាន​និយាយ​ថា ចំណាត់​ការ​របស់​​បេឡា​រុស្សក្នុង​ការ​ពង្រឹង​ព្រំដែនជាមួយ​​អ៊ុយ​ក្រែ​ន​ក្នុង​ផ្នែក​យោធា ស្រប​ពេល​សមយុទ្ធ​ជាមួយ​ប្រទេស​រុស្ស៊ី​។ អនុរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ីលោក Alexander Fomin បាន​និយាយ​ថា សមយុទ្ធ​រួមគ្នា​ជាមួយ​​បេឡា​រុស្សនឹង​ចូល​រួម​អនុវត្ត​ការ​ឆ្លើយ​តប​រួមគ្នា ​ចំពោះ​ការ​គំរាម​កំហែង​ពី​ខាងក្រៅ​។ មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​ព្រមាន​ថា ​រុស្ស៊ី​អាច​បើក​ការវាយប្រហារ​លើ​​អ៊ុយ​ក្រែ​ន​ពី​ទិសដៅជាច្រើន​ រួម​ទាំង​ពី​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​ប្រទេស​បេឡា​រុស​។ ប៉ុន្តែ​​រុស្ស៊ី​បាន​បដិសេធ​ថា ខ្លួន​គ្មាន​បំណង​វាយប្រហារ​ប្រទេសជិតខាង​របស់​ខ្លួន​នោះ​ទេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm