ប្រជាពលរដ្ឋជាច្រើនបន្តនាំគ្នាមកទស្សនាព្រលានយន្តហោះថ្មីដែលជាសមិទ្ធផលប្រវត្ដិសាស្ដ្ររបស់កម្ពុជា

2025/09/12 09:55:47 pm        267

គិតចាប់តាំងពីកម្ពុជាប្រកាសដាក់ឱ្យដំណើរការហោះហើរជាផ្លូវការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា រហូតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេងៗគ្នា​​​​យ៉ាង​ច្រើន​កុះករ បាននាំគ្នាមកទស្សនា សមិទ្ធផលថ្មីស្រឡាង និងជាប្រវត្ដិសាស្ដ្រ​របស់​កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) មានប្រសាសន៍ឱ្យដឹងថា គិតចាប់ពីថ្ងៃបើកដំណើរផ្លូវការរហូតមកដល់ពេលនេះ ឃើញ​មាន​ប្រជាជន​យ៉ាងច្រើនកុះករមកលេងនៅទីនេះដោយទឹកមុខសប្បាយរីករាយ និងមានវិន័យល្អ។ អ្នកឧកញ៉ា បានបន្តថា ក្រៅពីអ្នកធ្វើដំណើរ ការមកដល់របស់ប្រជាពលរដ្ឋនៅទីនេះ ពលរដ្ឋ​ភាគ​ច្រើន​ដើម្បី​មក​ថតរូបលេងកម្សាន្ត ខ្លះទៀតដើរទស្សនាជុំវិញព្រលាន និងមួយចំនួន​ផ្សេង​ទៀត​មក​ថ្វាយ​បង្គំ​ព្រះពុទ្ធប្បដិមាជាដើម។ អ្នកឧកញ៉ា បន្ថែមទៀតថា ព្រលានយន្តហោះថ្មី​នេះនៅ​តែ​បើក​ទទួល​ស្វាគមន៍​ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ និងមិនគិតថ្លៃចំណតរថយន្ត​រយៈពេល​មួយ​សប្តាហ៍ ​គិតចាប់ពីថ្ងៃប្រកាសបើកដំណើរការ។

ក្រុមប្រជាពលដែលអញ្ជើញមកដើរលេងកម្សាន្តនៅព្រលានយន្តថ្មីនេះ បានបង្ហាញអារម្មណ៍រំភើប និង​ត្រេក​អរ​ជា​ពន់ពេក ចំពោះរាជរដ្ឋាភិបាលក​ម្ពុជា​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​ស្ថាបនា​ឱ្យ​លេច​ចេញ​ជា​រូប​រាង​នូវព្រលានយន្តហោះថ្មីមួយទៀត ដែលមានឈ្មោះថា អាកាសយាន​ដ្ឋាន​អន្តរជាតិ​តេជោ​។​

ពួកគាត់បានលើកឡើងស្រដៀងគ្នាថា ព្រលានយន្តហោះថ្មីនេះ មាន​ភាព​ធំទូ​លំ​ទូលាយ និង​អស្ចារ្យ​ជាង​មុន ជាពិសេសមានការរចនាបទបែបខ្មែរ បំពាក់ទៅដោយ​ឧបករណ៍​ទំនើប​ៗ​ដូច​នៅ​ប្រទេស​​ដទៃ​ទៀត​ផង​ដែរ ដែលនេះបានផ្ដល់ទំនុកចិត្តខ្ពស់សម្រាប់អ្នកធ្វើដំណើរ។ ពួកគាត់ បាន​ចាត់​ទុក​ព្រលានយន្តហោះថ្មីនេះ គឺជាសមិទ្ធផលថ្មី​មួយ​ទៀត​ដែល​បាន​កើត​ឡើង​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើសកម្មភាពដើម្បីមានការរីកចម្រើន នៅក្នុង​យុគ​សម័យ​សម្តេចតេជោ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសាង់លើផ្ទៃដីសរុប ២ ៦០០​ហិកតា​ ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួល​បាន​ការ​ហោះ​ហើរ​ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។ តាមផែនការ អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ​នឹង​ត្រូវ​សាង​ឡើងជា៣ដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤គីឡូម៉ែត្រ មាន​សមត្ថភាពទទួលអ្នកដំណើរប្រមាណ ១៣លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥។ ដំណាក់​កាល​ទី២​ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀត នឹងបង្កើនសមត្ថភាពអ្នកដំណើរដល់៣០លាននាក់ នៅឆ្នាំ​២០៣០​ ខណៈដំណាក់កាលទី៣ អាកាសយានដ្ឋាននេះ នឹងពង្រីកបន្ថែមទៀត ជាមួយនឹង​ការ​ដាក់​ឱ្យ​ប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបាន រហូតដល់៤៥លាននាក់ នៅឆ្នាំ​២០៥០​៕ ​អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        237
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm