ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»

2025/09/12 10:54:26 pm        310

ក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន កាលពីថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៥ បានចុះពិនិត្យ និងចាត់​វិធាន​ការ​លើ​ទីតាំង​មួយ​កន្លែង​នៅ​ក្នុងតំ​បន់​ឧទ្យាន​ជាតិ​ព្រះសុ​រាម្រិត កុសមៈ«គិរីរម្យ» ដែលជនខិលខូច បានធ្វើការឈូសឆាយ ទន្ទ្រានដី សាង​សង់ ដោយខុសច្បាប់ ភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា បានឱ្យដឹងថា ជនខិលខូច បាន​លួច​សាង​សង់​ផ្ទះ​លំហែ​ចំនួន១ខ្នង(សាងសង់បានប្រមាណ៨០% ) បម្រុងនឹងសាង​សង់​ផ្ទះ​ស្នាក់​មួយ​កន្លែង​ទៀត​ រោងប្រក់តង់ចំនួនពីរ បានធ្វើរបងព័ទ្ធបន្លាលួសព័ទ្ធតំបន់ព្រៃមួយផ្នែកប្រហែល១៥០ម៉ែត្រ ហើយ​កាប់​ដើមស្រល់មួយចំនួន និងការដាំដុះដើមដូងប្រមាណ២០ដើម។

យោងតាមអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ក្រសួងនឹងចាត់វិធានការច្បាប់ចំពោះជនល្មើស ដែល​បាន​កាប់​រុករានដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ស្របតាមក្រមបរិស្ថាន និង​ធន​ធាន​ធម្មជាតិ​ មាត្រា៨៥៥ ការធ្វើសកម្មភាពសាងសង់ ឬធ្វើប្រតិបត្តិការគម្រោងបំពានការហាមឃាត់ និង​មាត្រា៨៥០ ចំណុច «ង»  ដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល និង​អនុផល​ធន​ធាន​ធម្មជាតិ​ដោយគ្មានការអនុញ្ញាត និងចំណុច «ឌ» បោះបង្គោលហ៊ុមព័ទ្ធ ឬដាក់​សញ្ញា​សម្គាល់​លើ​ដី​ដែល​ជា​ទ្រព្យ​សម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងកាន់​កាប់​ដើម្បី​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ ជាបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។

ក្រសួងបរិស្ថាន នឹងសហការជាមួយក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ស្រាវជ្រាវ និងនាំ​ខ្លួន​ជន​ខិល​ខូច​ ដែលទន្ទ្រានដីដោយខុសច្បាប់នៅតំបន់ការពារធម្មជាតិ ទៅកាន់តុលាការ ដើម្បី​អនុវត្ត​វិធានការ​ច្បាប់ជាធរមាន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលពិនិត្យនិងសម្រេច ព្រមទាំងអនុវត្តន៍ទៅតាម​គោល​ការណ៍​បែប​បទ​បច្ចេក​ទេស ស្របតាមនិតីវិធីច្បាប់ជាធរមាន ចំពោះការអភិវឌ្ឍ រៀបចំ សាងសង់សំណង់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធនានា ហើយមិនអនុញ្ញាតឱ្យមានការឈូសឆាយ កាប់រុករាន ដីព្រៃធ្វើ​ជា​កម្ម​សិទ្ធិ​ដាច់​ខាត​។

ក្រមបរិស្ថាននិងធនធានធម្មជាតិ ក្នុងមាត្រា៣៧៩ ចំណុច «១» ការរៀបចំ​គម្រោង​ស្ថាបនា​ និង​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធសាធារណៈគ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវធ្វើការ​ពិគ្រោះ​យោបល់​ជា​មុន ជាមួយក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ និងរដ្ឋបាលថ្នាក់​ក្រោម​ជាតិ​ និងចំណុច «២» រាល់គម្រោងស្ថាបនា សាងសង់សំណង់ឯកជន នៅក្នុង​តំបន់​ការ​ពារ​ធម្ម​ជាតិ ត្រូវទទួលការអនុញ្ញាតជាមុនពីក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ ឬ​រដ្ឋ​បាល​ថ្នាក់ក្រោមជាតិ និងមាត្រា៣៨៦ ការហាមឃាត់សិទ្ធិរបស់បុគ្គល ចែងថា «បុគ្គលពុំ​មាន​សិទ្ធិ​ ផ្តល់ការអនុញ្ញាតទោះដោយផ្ទាល់ក្តីឬប្រយោលក្តី ឱ្យរានដីព្រៃ កាន់កាប់ដី កាប់ដើមឈើ ចាប់​សត្វ​ព្រៃ​គ្រប់​ប្រភេទ ឬធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីប្រមូលផល អនុផលធនធាន​ធម្មជាតិ​ក្នុង​តំបន់​ការពារធម្មជាតិ ដែលផ្ទុយនឹងបទប្បញ្ញត្តិនៃក្រមនេះ»។

ក្រសួងបរិស្ថាននឹងបន្តនីតិវិធីច្បាប់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ករណីរាល់បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ខាងលើ មិនលើកលែងចំពោះជនល្មើស និងអ្នកពាក់ព័ន្ធបទល្មើស ដើម្បីធានា​ការ​គ្រប់​​គ្រ​ងធនធានធម្មជាតិ ការអភិរក្សជីវ:ចម្រុះ និងការរស់នៅប្រកបដោយចីរភាព ជាពិសេស​ការ​បង្កើន​គម្រប​បៃតង និងការសម្រេចបានគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលនៅ​ឆ្នាំ​២០៥០​ កម្ពុជាជាប្រទេសអព្យាក្រឹតកាបូន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm