រុស្ស៊ី និងបេឡារុស ចាប់ផ្ដើមសមយុទ្ធយោធា ខណៈលោកខាងលិចតាមដានយ៉ាងប្រុងប្រយ័ត្ន

2025/09/12 11:05:02 pm        148

ប្រទេសរុស្សី និងសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន គឺបេឡារុស ចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំ នៅថ្ងៃទី១២ ខែកញ្ញា ដោយធ្វើឲ្យអង្គការណាតូ (NATO) មានក្ដីបារម្ភ ពោលគឺប៉ុន្មានថ្ងៃ បន្ទាប់ពីប៉ូឡូញបានចោទប្រកាន់ទីក្រុងមូស្គូថា បានបង្កើនភាពតានតឹងតាមរយៈការបាញ់បង្ហោះយានដ្រូនវាយប្រហារតាមដែនអាកាសរបស់ខ្លួន។

ជាមួយគ្នានេះ សមយុទ្ធដែលមានឈ្មោះ «Zapad» នេះ ក៏កើតឡើងផងដែរ នៅពេលដែលកងកម្លាំងរុស្ស៊ី កំពុងវាយលុកតាមតំបន់ជួរមុខ នៅក្នុងប្រទេសអ៊ុយក្រែន និងបង្កើនការវាយប្រហារតាមអាកាសលើទីក្រុងនានារបស់អ៊ុយក្រែន។

ប្រទេសសមាជិកនៅប៉ែកខាងកើតរបស់អង្គការណាតូ ដែលមានព្រំប្រទល់ជាប់ប្រទេសបេឡារុស គឺប៉ូឡូញ លីទុយអានី និងឡាតវី មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសមយុទ្ធនេះ ដែលបេឡារុស បញ្ជាក់ថា នឹងធ្វើឡើងនៅជិត Borisov (បូរីសូវ) ដែលជាទីក្រុងមួយនៅភាគខាងកើតនៃរដ្ឋធានី Minsk (មីនស្ក៍)។

ប្រទេសទាំង៣ បានបង្កើនការពង្រឹងសន្តិសុខ នៅមុនមានសមយុទ្ធនេះ ដោយប៉ូឡូញបានបញ្ជាឲ្យបិទព្រំដែនទាំងស្រុងជាមួយបេឡារុស សម្រាប់រយៈពេលនេះ។ ហើយនាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk បានព្រមានអំពី «ថ្ងៃដ៏សំខាន់» សម្រាប់ប្រទេសរបស់លោក។

តែយ៉ាងណាក្ដី ទីក្រុងមូស្គូបានព្យាយាមសម្រាលក្ដីបារម្ភនេះ។ ដោយច្រានចោលការអះអាងរបស់ប៉ូឡូញដែលថា សមយុទ្ធគឺជាការបង្ហាញកម្លាំងឈ្លានពាននោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១១ ខែកញ្ញាថា៖ «ទាំងនេះគឺជាសមយុទ្ធដែលបានគ្រោងទុក វាមិនមែនជាការធ្វើឡើង ដោយមានបំណងប្រឆាំងនឹងប្រទេសណាមួយឡើយ»។

ដោយជាធម្មតាត្រូវធ្វើឡើងរៀងរាល់ ៤ឆ្នាំម្តង ការរៀបចំនូវសមយុទ្ធ Zapad ក្នុងឆ្នាំ២០២៥ នេះ គឺជាលើកទី១ ក្នុងអំឡុងពេលមានជម្លោះនៅអ៊ុយក្រែន ហើយនឹងដំណើរការរហូតដល់ថ្ងៃទី១៦ ខែកញ្ញា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        222
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        263
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm