បុគ្គលិកអាកាសយានដ្ឋានកូរ៉េខាងត្បូងនឹងធ្វើកូដកម្មពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៩ ខែតុលា ជាការបង្កក្ដីព្រួយបារម្ភដល់អ្នកដំណើរ

2025/09/12 11:40:39 pm        1.8 K

កូដកម្មដែលបានកំណត់ពេលដោយសហជីពកម្មករ នៅអាកាសយានដ្ឋានចំនួន ១៥ នៅទូទាំងប្រទេសបានធ្វើឲ្យមានក្ដីបារម្ភ អំពីភាពរអាក់រអួលដែលអាចកើតមាន សម្រាប់អ្នកដំណើរ ជាពិសេសចំពេលមានការរំពឹងទុកអំពីកំណើននៃការធ្វើដំណើរតាមផ្លូវអាកាស ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង នាខែក្រោយ។

សហជីពកម្មករ នៅអាកាសយានដ្ឋានធំៗ ក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ ខែកញ្ញា ហើយបានប្តេជ្ញាថា នឹងឈប់ធ្វើការ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា រហូតដល់ថ្ងៃឈប់សម្រាក Chuseok ដែលនឹងបញ្ចប់នៅថ្ងៃទី៩ ខែតុលា។ កម្មករដែលចូលរួម គឺមកពីផ្នែកអាកាសយានដ្ឋានអន្តរជាតិ Incheon នៃសហជីពការងារសាធារណៈ និងសង្គម និងដឹកជញ្ជូនរបស់កូរ៉េ (KPTU) រួមជាមួយសហជីពឆ័ត្រ សម្រាប់អាកាសយានដ្ឋាន ក្នុងប្រទេស ដែលមានចំនួនកម្មករស្ថិតក្នុងការទទួលខុសត្រូវរួមបញ្ចូលគ្នា ១៥.០០០នាក់។

ការទាមទារចម្បងរបស់ពួកគេ គឺការផ្លាស់ប្តូរកាលវិភាគវេនរបស់ពួកគេ ដែលបច្ចុប្បន្នមានក្រុមចំនួន ៣ សម្រាប់វេនចំនួន២ ដែលបណ្តាលឲ្យកម្មករធ្វើការវេនថ្ងៃជាប់គ្នា ២ដង តាមមកដោយវេនយប់បន្តគ្នា ២ដង ដើម្បីធ្វើអាកាសយានដ្ឋានដំណើរការពេញ ២៤ម៉ោង។ កម្មករកំពុងទាមទារកាលវិភាគប្ដូរវេនចែកជា ៤ក្រុម ដើម្បីអាចឲ្យមានពេលសម្រាកបន្ថែមទៀត បន្ទាប់ពីវេនយប់។

ការទាមទារផ្សេងទៀតរបស់កម្មករសហជីព រួមមានការបង្កើនបុគ្គលិកព្រលានយន្តហោះ ជាពិសេសដោយមានការពង្រីកព្រលានយន្តហោះ Incheon ដែលបានបញ្ចប់កាលពីឆ្នាំមុន។ អ្នកចូលរួមនៃបាតុកម្មនាពេលខាងមុខ គឺជាអ្នកដែលមានតួនាទីសំខាន់ៗ នៅអាកាសយានដ្ឋាន ដូចជាការថែទាំអគារ និងផ្លូវរត់ជាដើម។ ការធ្វើដំណើរតាមយន្តហោះ នឹងមិនត្រូវបានបិទទេ ដោយសារវាត្រូវបានតម្រូវឲ្យបន្តដោយស្របច្បាប់ ទោះបីជាក្នុងអំឡុងពេលមានកូដកម្មក៏ដោយ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        19
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        38
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm