ភ្លៀងធ្លាក់ និងខ្យល់ខ្លាំង នៅតំបន់ក្រុងតូក្យូ បណ្ដាលឲ្យមានអ្នកស្លាប់ម្នាក់ និងរបួសម្នាក់

2025/09/12 04:47:36 pm        123

ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមានទឹកជំនន់នៅផ្នែកខ្លះនៃទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែកញ្ញា) ដោយភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងនេះ ត្រូវបានគេជឿថា បានបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស នៅឯចំណតកុងតឺន័រ។

នគរបាលក្នុងតំបន់ បានឲ្យដឹងថា បុរស ២នាក់ ត្រូវបានសង្កត់ដោយកុងទីន័រ ដែលបានរលំធ្លាក់នៅឯកំពង់ផែក្នុងតំបន់ Ota Ward នៃទីក្រុងតូក្យូ។ បុរសម្នាក់ក្នុងវ័យ ៤០ឆ្នាំដែលធ្វើការបញ្ជាម៉ាស៊ីនលើកកុងតឺន័រ ត្រូវបានគេប្រកាសថា ស្លាប់នៅនឹងកន្លែង ខណៈមិត្តរួមការងារក្នុងវ័យ ៦០ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយអាការរបួសមិនគំរាមកំហែងដល់អាយុជីវិតឡើយ។

សេវាកម្មដឹកជញ្ជូននានាក៏ត្រូវបានរំខានផងដែរ ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនេះ។ ក្រុមហ៊ុនរថភ្លើង JR Tokai បានឲ្យដឹងថា សេវាកម្មប្រព័ន្ធរថភ្លើង Shinkansen រត់រវាងទីក្រុងតូក្យូ និងខេត្តជិតខាង Kanagawa ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដែលនាំឲ្យប៉ះពាល់ដល់អ្នកដំណើរប្រហែល ១០០.០០០នាក់។ ចំណែកក្រុមហ៊ុន JR East ក៏បានរាយការណ៍ពីការពន្យារពេលសេវារថភ្លើងមួយចំនួន នៅក្នុងរដ្ឋធានីដែរ។ អាកាសធាតុមានភ្លៀងធ្លាក់ខ្លាំង អមដោយព្យុះផ្គររន្ទះនេះ ក៏បានប៉ះពាល់ផងដែរដល់អាកាសយានដ្ឋាន Haneda របស់ទីក្រុងតូក្យូ ដែលបណ្តាលឲ្យមានការពន្យារពេល និងការលុបចោលសេវាកម្មមួយចំនួន។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា ផ្នែកនៃតំបន់ Setagaya របស់ទីក្រុងតូក្យូ បានជួបប្រទះនឹងកម្រិតទឹកភ្លៀង ៩២មីលីម៉ែត្រ ហើយតំបន់ Ota មានកម្រិតដល់ទៅ ៨៨,៥មីលីម៉ែត្រ ត្រឹមរយៈពេលតែមួយម៉ោង កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ជាបរិមាណច្រើនបំផុតក្នុងកំណត់ត្រា សម្រាប់តំបន់នេះ។ ដោយផ្អែកលើការវិភាគតាមរ៉ាដា ទីភ្នាក់ងារនេះ បានប៉ាន់ប្រមាណថា តំបន់មួយចំនួន នៅភាគកណ្តាលទីក្រុងតូក្យូ បានមានកម្រិតទឹកភ្លៀងលើសពី ១០០មីលីម៉ែត្រ និងបានចេញសេចក្ដីព្រមានជាបន្តបន្ទាប់៕


អត្ថបទដែលទាក់ទង

សិស្សស្ថិតក្នុងចំណោមអ្នកស្លាប់ជិត២០នាក់ពីការវាយប្រហារតាមអាកាសនៅមីយ៉ាន់ម៉ាលើសាលារៀន ក្នុងរដ្ឋ រ៉ាឃីន
2025/09/14 03:18:51 pm        1
​ ប្រមុខការទូតអាមេរិក បានទៅដល់អ៊ីស្រាអែល ដើម្បីពិភាក្សាសង្គ្រាមហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើកាតា
2025/09/14 03:13:14 pm        2
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ព្រមានប្រឆាំងនឹងសមយុទ្ធរួមគ្នារបស់អាមេរិក
2025/09/14 02:38:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលវិលត្រឡប់ពីប្រទេសថៃ នៅក្នុងស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ខេត្តតត្បូងឃ្មុំ

2025/09/14 06:04:56 pm
​ថ្នាក់ដឹកនាំធនាគារជាតិ ឧទ្ទិសកុសលបិណ្ឌទី៧ ជូនសាច់សារលោហិត និងវិរះយុទ្ធជនពលីក្នុងបុព្វហេតុ ជាតិ
2025/09/14 03:28:09 pm
​សិស្សស្ថិតក្នុងចំណោមអ្នកស្លាប់ជិត២០នាក់ពីការវាយប្រហារតាមអាកាសនៅមីយ៉ាន់ម៉ាលើសាលារៀន ក្នុងរដ្ឋ រ៉ាឃីន
2025/09/14 03:18:51 pm
​​ ប្រមុខការទូតអាមេរិក បានទៅដល់អ៊ីស្រាអែល ដើម្បីពិភាក្សាសង្គ្រាមហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើកាតា
2025/09/14 03:13:14 pm
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ ឧទ្ទិសកុសលជូនបុព្វការីជន វីរជនស្នេហាជាតិ និងបួងសួងសុំសេចក្តីសុខ ចម្រើនជូន ប្រជាពលរដ្ឋខ្មែរ
2025/09/14 02:48:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/12 10:34:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/14 04:19:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/14 12:14:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am