ចិញ្ចឹមត្រីអណ្ដែង ​និងដាំបន្លែលក្ខណៈគ្រួសារបែបធម្មជាតិ ​ជួយ​សន្សំសំចៃជីវភាព​និង​មាន​សុខភាព​ល្អ

2022/01/26 11:01:46 pm        893

កំពង់ឆ្នាំង៖ កសិករខ្លះនៅក្នុងភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានប្រាប់ពីវិធីសន្សំសំចៃការចំណាយប្រចាំ និងមានសុខភាពល្អសម្រាប់ក្រុមគ្រួសារ គឺការដាំបន្លែ និងចិញ្ចឹមត្រី ជាលក្ខណៈគ្រួសារតាមបែបធម្មជាតិ។

កសិករម្នាក់ឈ្មោះ ចក់ ធឿន រស់នៅភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា រយៈពេល៦ឆ្នាំមកហើយ ដែលលោកបានចាប់យកមុខរបរចិញ្ចឹមត្រីអណ្ដែង​ជា​លក្ខណៈគ្រួសារ ក្នុងស្រះប្លាស្ទិកតែពីរកូនស្រះតូចៗតែប៉ុណ្ណោះ អាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន​ពេញមួយឆ្នាំគួបផ្សំ នឹងការដាំដុះបន្លែ និងចិញ្ចឹមមាន់ខ្លះទៀត គឺមិនបាច់ទៅរកទិញត្រីសាច់នៅ​ទីផ្សារឡើយ​ញឹកញាប់ឡើយ។

កសិកររូបនេះ បានឲ្យដឹងទៀតថា ការចិញ្ចឹមត្រីអណ្ដែងក្នុងស្រះប្លាស្ទិក តាមបែបធម្មជាតិ​ចំណាយ​ពេលប្រមាណបីខែ គឺនៅពេលដែលត្រី ចំនួនចាប់ពី៥ទៅ៧ក្បាល ​មានទម្ងន់មួយគីឡូក្រាម អាច ចាប់លក់បានហើយ និងបានថ្លៃពី៨ពាន់ ទៅ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។

ដោយឡែក ការចិញ្ចឹមត្រីដោយឱ្យចំណីផលិត គឺពិតជាឆាប់ធំធាត់ជាងពិតមែន​ តែសាច់ត្រី មិនសូវ​មាន​រសជាតិទេ និងមិនមានសុវត្ថិភាពចំពោះសុខភាពនោះឡើយ ។

កសិករ ចក់ ធឿន បានអំពាវនាវដល់ប្រជាកសិករទាំងឡាយ កុំទុកដីឱ្យនៅទំនេរ ​សូម​សាកល្បង ចិញ្ចឹមត្រីអណ្តែងក្នុងស្រះប្លាស្ទិក ​ពិតមិនលំបាកឡើយ ​ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃបានល្អ ជាពិសេសការបរិភោគត្រីឱ្យចំណីធម្មជាតិ ​និង​បន្លែ​សុវត្ថិភាព គឺ​ពិតជា​ផ្តល់​សុខភាព​ល្អ​ដល់​ក្រុម​គ្រួសារ​យ៉ាងពិតប្រាកដ៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm