រដ្ឋមន្ត្រីទេសចរណ៍៖ ការរៀបចំបង្គន់សាធារណជនស្ដង់ដា មានភាពចាំបាច់ ដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា

2025/09/13 01:36:30 am        152

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការរៀបចំបង្គន់អនាម័យសម្រាប់សាធារណជន ប្រកបដោយស្ដង់ដា ផាសុកភាព និងរក្សាបាននូវបរិស្ថានស្រស់ស្អាត គឺមានភាពចាំបាច់មិនអាចខ្វះបាន ដើម្បីរួមចំណែកក្នុងការបង្កើនភាពទាក់ទាញ និងជំរុញកំណើនទេសចរណ៍កម្ពុជា។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្ដម អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តង់ដាបង្គន់សាធារណៈកម្ពុជាស្អាត និងផ្សព្វផ្សាយចលនាប្រឡងប្រណាំង «បង្គន់សាធារណៈកម្ពុជាស្អាត ឆ្នាំ២០២៥-២០២៦» សំដៅពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីបង្កើនភាពងាយស្រួល សុវត្ថិភាព ផាសុកភាព ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នេះ ដោយមានស្ថាប័ន និងវិស័យពាក់ព័ន្ធចូលរួម ២១៣រូប។

ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ការរៀបចំបង្គន់អនាម័យសាធារណៈប្រកបដោយស្ដង់ដានេះ គឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់៖ ចំពោះអ្នកប្រើប្រាស់ដែលជាសាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ (ទទួលបានផាសុកភាព និងភាពងាយស្រួល), ចំពោះម្ចាស់អាជីវកម្ម (ទទួលបានអតិថិជនគាំទ្រ និងវាយតម្លៃការផ្ដល់សេវាកម្មល្អ), ក៏ដូចជាសង្គមជាតិកម្ពុជាទាំងមូល (គឺការលើកកម្ពស់សុខុមាលភាពប្រជាជន និងបង្ហាញពីសេចក្ដីថ្លៃថ្នូរ ព្រមទាំង សីលធម៌ល្អ)។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនថា នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជាមានមោទនភាព ដោយទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន ចំនួន២០ ក្នុងនោះ កម្ពុជាក៏ទទួលបានពានរង្វាន់ស្តង់ដាបង្គន់សាធារណៈអាស៊ានចំនួន៥ ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ដែលមកកម្សាន្តនៅកម្ពុជា តាមរយៈការលើកកម្ពស់ និងការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្មទេសចរណ៍ជាប់ជាប្រចាំ។ ជាក់ស្ដែង ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលមិនត្រឹមតែចូលរួមដល់ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងផលិតផលទេសចរណ៍នៅតាមបណ្តាទីក្រុង និងទីប្រជុំជននានាប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកកម្ពស់កិត្តិនាមកម្ពុជា និងឧត្តមភាពប្រកួតប្រជែងរបស់ទេសចរណ៍កម្ពុជា នៅក្នុងតំបន់ និងសកលលោក តាមរយៈការចូលរួមប្រកួតប្រជែងដណ្ដើមជ័យលាភីស្ដង់ដាកម្រិតអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        167
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm