ប្រជានេសាទហ្វីលីពីនព្រួយបារម្ភដល់ការបៀតបៀនបន្ថែមទៀត ពេលចិនបង្កើតតំបន់អភិរក្សធម្មជាតិនៅថ្មប៉ប្រះទឹកជម្លោះ

2025/09/13 03:34:23 am        80

នៅថ្ងៃសុក្រនេះ ប្រជានេសាទហ្វីលីពីន បានព្រមានថា ការបៀតបៀននៅថ្មប៉ប្រះទឹក Scarborough អាចនឹងកាន់តែអាក្រក់ទៅ បើសិនជាចិនជំរុញផែនការកសាងតំបន់អភិរក្សធម្មជាតិនៅដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូងមួយនេះ ។

លោក Mariano Cardenio គឺជាអ្នកនេសាទវ័យ ៥៧ឆ្នាំម្នាក់មកពីឆកសមុទ្រ Subic និយាយថា សូម្បីតែពេលបច្ចុប្បន្ន មានការបៀតបៀនរួចទៅហើយ តើនឹងមានការបៀតបៀនអ្វីបន្ថែមទៀត ពេលដែលពួកគេចាប់ផ្តើមកសាងតំបន់អភិរក្សធម្មជាតិរួចហើយនោះ? លោកបាននិយាយបន្ទផងដែរថា ការចូលដល់កន្លែងនេសាទបែបប្រពៃណីរបស់ពួកគេ នឹងត្រូវរឹតត្បិតបន្ថែមទៀត ។

លោក Cardenio បន្តថា វាគឺជាកម្មសិទ្ធិរបស់ហ្វីលីពីន មិនមែនជាកម្មសិទ្ធិរបស់ពួកគេនោះទេ ។ បើសិនជាអ្នកមើលឲ្យច្បាស់ ពេលដែលកន្លែងអភិរក្សធម្មជាតិខិតកាន់តែជិតពួកយើង វានឹងស្ថិតនៅក្នុងដែនដីរបស់ពួកយើង ។

នៅក្នុងសប្តាហ៍នេះ ក្រុមប្រឹក្សារដ្ឋចិន បានអនុម័តបង្កើតតំបន់អភិរក្សាធម្មជាតិជាតិនៅថ្មប៉ប្រះទឹក Scarborough ដោយពួកគេចាត់ទុកវាថាជាការធានាដ៏សំខាន់មួយ ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីកោះ ។

ក្រសួងការបរទេសហ្វីលីពីននិយាយថា ការធ្វើបែបនេះបំពានយ៉ាងច្បាស់លើសិទ្ធិ និងអត្ថប្រយោជន៍ទីក្រុងម៉ានីល ដោយពួកគេបញ្ជាក់ឡើងវិញថា តំបន់ថ្មប៉ប្រះទឹក គឺជាផ្នែកមួយដ៏សំខាន់ និងយូរអង្វែងប្រទេសរបស់ពួកគេ ។ 

សូមបញ្ជាក់ថា ថ្មប៉ប្រះទឹក Scarborough ដែលចិនហៅឈ្មោះថាកោះ Huangyan ហើយហ្វីលីពីនហៅឈ្មោះថា តំបន់ថ្មប៉ប្រះទឹក Panatag ស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង ចាប់តាំងពីឆ្នាំ ២០១២ រហូតមក ។ ទីនេះសម្បូរត្រី និងស្ថិតនៅជិតផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់មួយ ។

កាលពីឆ្នាំ ២០១៦ តុលាការមជ្ឈត្តការអចិន្រ្តៃយ៍នៅក្រុងឡាអេ បានសម្រេចថា ការប្រកាសសិទ្ធិសមុទ្រចិនខាងត្បូងដ៏ទូលំទូលាយរបស់ចិន គ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិនោះទេ គឺជាសេចក្តីសម្រេចមួយដែលទីក្រុងប៉េកាំងច្រានចោល ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        87
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm