សម្ដេច​ក្រឡាហោម ស ខេង ជំរុញ​គណៈ​គ្រប់គ្រង​សាលា​រដ្ឋបាលជាតិ​មូលដ្ឋាន ​ដែល​ទើប​បង្កើត​ថ្មី ឱ្យ​ផ្ដោតលើ​ការអនុវត្ត​ជាជាង​ទ្រឹស្ដី​

2022/01/27 12:29:50 am        934

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ ដែល​ទើបត្រូវ​បានតែងតាំង​ថ្មី ឱ្យ​យកចិត្តទុកដាក់​លើ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការ​បណ្ដុះបណ្ដាល​បែប​ជាក់ស្ដែង ជាជាង​មានតែ​ទ្រឹស្ដី​។​

​សម្ដេច​ក្រឡាហោម ស ខេង បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ដែល​ស្ថិតនៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃនេះ​។​

​សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា ការបង្កើត​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​នេះ មិនមែនជា​រឿង​ចៃដន្យ​នោះទេ ដ្បិត​ក្រសួងមហាផ្ទៃ​បាន​យកចិត្ត​ទុក​ចំពោះ​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រីរាជការ​ស៊ីវិល​តាំងពី​ពេល​បង្កើត​ក្រសួងមហាផ្ទៃ​នៅ​ឆ្នាំ​១៩៩៣​មកម្ល៉េះ​។​

​សម្ដេច​បាន​បន្តថា សាលា​នេះ គឺជា​របត់​ថ្មី​មួយទៀត​សម្រាប់​ក្រសួងមហាផ្ទៃ ដែល​បង្កើត​អង្គភាព​ថ្មី​មួយ​មាន​ថ្នាក់​ស្មើ​អគ្គនាយកដ្ឋាន គឺ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ដើម្បី​ទទួលខុសត្រូវ​ការរៀប​ចំការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រីរាជការ​ស៊ីវិល នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ និង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រួមទាំង​ការអភិវឌ្ឍ​សមត្ថភាព​ក្រុមប្រឹក្សា​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​និរន្តរភាព​។​

​សម្ដេច​ក្រឡាហោម​បន្ថែមថា សាលា​ត្រូវ​គិតគូ​ឱ្យបាន​រួចរាល់​ពី​ឥឡូវនេះ​ទៅ ពាក់ព័ន្ធ​នឹង​ការផ្ដល់​ការលើកទឹកចិត្ត​ជូន​សាស្ត្រាចារ្យ និង​គ្រូបង្រៀន ដូចដែល​បណ្ឌិត្យសភា​ន​គ​របាល​កម្ពុជា​បានរៀបចំ​រួចរាល់ ពាក់ព័ន្ធ​នឹង​ការផ្ដល់​តួនាទី និង​កម្រិត​ថ្នាក់​ជូន​ពួកគេ ដោយ​ការរៀបចំ​ការងារ​នេះ​បានល្អ នឹង​អាច​ផ្ដល់ឱកាស​ឱ្យ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន មាន​ទាំង​និរន្តរភាព ព្រមទាំង​អាច​ប្រមូលបាន​អ្នកចេះដឹង​មក​ចូលរួម​បណ្ដុះបណ្ដាល​មន្ត្រី ។​

​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ដំឡើង​ឋានៈ​ឱ្យ​ស្មើ​អគ្គនាយកដ្ឋាន​កាលពី​ឆ្នាំ​២០២១ ដោយមាន​នាយកដ្ឋាន ៤​ជា​ចំណុះ រួមមាន​នាយកដ្ឋាន​កិច្ចការ​ទូទៅ នាយកដ្ឋាន​ផែនការ និង​កិច្ចសហប្រតិបត្តិការ នាយកដ្ឋាន​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ និង​នាយកដ្ឋាន​បណ្ដុះបណ្ដាល​។​

​សាលា​នេះ បានដាក់​គម្រោង​រៀបចំ​សាងសង់​អគារសិក្សា និង​អគារ​ស្នាក់នៅ​សម្រាប់​សិក្ខាកាម មាន​ទីតាំងនៅ​ភូមិ​ត្រពាំងវែង សង្កាត់​គោក​រការ ខណ្ឌ​ពោធិ៍​សែន​ជ័យ អាច​នឹង​បញ្ចប់​នៅក្នុង​រង្វង់​ឆ្នាំ​២០២៤ ក្រោម​កិច្ចសហប្រតិបត្តិការ ជាមួយ​ទី​ភ្នា​ក់​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA៕​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm