ពលរដ្ឋហៃទីដែលភៀសខ្លួនដោយអំពើហិង្សារបស់ក្រុមជនអន្ធពាលជំរុញការធានាសន្តិសុខមុនត្រឡប់ទៅលំនៅឋានវិញ

2025/09/13 07:39:34 pm        136

អ្នកស្រុក Solino ក្នុងទីក្រុងព័រអូប្រាំង បាននិយាយកាលពីថ្ងៃសុក្រ ទី១២ ខែកញ្ញា ថាពួកគេកំពុងរស់នៅក្នុងស្ថានភាពលំបាកខ្លាំង ហើយបានជំរុញឱ្យមានការធានាសន្តិសុខរបស់រដ្ឋាភិបាលមុនពេលត្រឡប់ទៅលំនៅឋានវិញ រយៈពេលជិតមួយឆ្នាំបន្ទាប់ពីក្រុមប្រដាប់អាវុធ Viv Ansanm បានបើកការវាយប្រហារដ៏បង្ហូរឈាមបង្ខំឱ្យពួកគេភៀសខ្លួនចេញ។ ជនស៊ីវិល និងមន្ត្រីនគរបាល ត្រូវបានសម្លាប់ក្នុងអំឡុងការវាយប្រហារកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបង្ខំឱ្យប្រជាជនភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ និងស្វែងរកទីជម្រកនៅក្នុងជំរំបណ្តោះអាសន្ន។ សាក្សីនិយាយថា ក្រុមអន្ធពាលបានចូលលួចនៅតាមខ្នងផ្ទះ ដុតអគារ និងបំផ្លាញអ្វីៗជាច្រើន។ ទោះបីជាមានការគាំទ្រពីបេសកកម្មជំនួយសន្តិសុខពហុជាតិសាសន៍ ដឹកនាំដោយប្រទេសកេនយ៉ាក៏ដោយ នគរបាលជាតិរបស់ប្រទេសហៃទី បានតតាំងដើម្បីដណ្តើមយកការគ្រប់គ្រងមកវិញ។ កាលពីដើមសប្តាហ៍នេះ មេដឹកនាំក្រុមជនអន្ធពាលដ៏លេចធ្លោ Jimmy "Barbeque" Cherizier បានដកទាហានរបស់លោកថយចេញពីសង្កាត់ជាច្រើននៅភាគឦសានទីក្រុងព័រអូប្រាំង ហើយបានជំរុញឱ្យអតីតអ្នកស្រុកវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញនៅក្នុងសារវីដេអូដែលបានចេញផ្សាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម។ ប៉ុន្តែមនុស្សជាច្រើននៅតែភ័យខ្លាច និងបាននិយាយថាពួកគេបានបាត់បង់អ្វីៗទាំងអស់។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចាប់ផ្តើមកិច្ចពិភាក្សាកាលពីថ្ងៃសុក្រលើសេចក្តីព្រាងសេចក្តីសម្រេចសម្រាប់ប្រទេសហៃទីដើម្បីពង្រឹង និងបន្ថែមកងកម្លាំងអន្តរជាតិដែលកំពុងតតាំងប្រយុទ្ធជាមួយក្រុមជនអន្ធពាលប្រដាប់អាវុធ ប៉ុន្តែអ្នកជំនាញផ្នែកសន្តិសុខហៃទីមួយចំនួនបានព្រមានថាសំណើនេះ ខ្វះភាពច្បាស់លាស់។ ក្រុមជនអន្ធពាលប្រដាប់អាវុធបានចូលកាន់កាប់ស្ទើរតែទាំងអស់នៅរដ្ឋធានីព័រអូប្រាំង ប្រទេសហៃទី នៅក្នុងជម្លោះដ៏រ៉ាំរ៉ៃដែលបានបង្ខំមនុស្សប្រហែល១,៣លាននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ហើយជម្លោះបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាបប់ និងបង្កឱ្យមានភាពអត់ឃ្លានកម្រិតទុរ្ភិក្ស។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm