កម្ពុជា ស្នើសុំយ៉ាងទទូចដល់គ្រប់ភាគីជម្លោះនៅមីយ៉ាន់ម៉ាទាំងអស់ឱ្យ​បញ្ឈប់ការ​ប្រើ​អំពើ​ហិង្សា និង​រក្សា​ភាព​អត់​ធ្មត់

2022/01/27 12:51:26 am        987

ភ្នំពេញ៖ ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំយ៉ាងទទួចជាថ្មីម្តងទៀតដល់គ្រប់ភាគីជម្លោះទាំងអស់​នៅប្រទេសមីយ៉ាន់ម៉ា ឱ្យ​បញ្ឈប់អំពើហិង្សារ​បន្ទាន់ ហើយ​រក្សា​ភាព​អត់​ធ្មត់​ជា​អតិប្បរមា ខណៈសម្តេចមានការព្រួយបារម្ភចំពោះការបាញ់គ្នានៅប្រទេសនេះ ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចកាលពីដើមខែមករា​កន្លងទៅនោះ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​សុំ​បែប​នេះ​​នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូពីចម្ងាយ​រវាងសម្តេច និង​លោក មីន អោងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា នារសៀលថ្ងៃទី២៦ ខែមករា​នេះ។

ថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន និងភាគីមីយ៉ាន់ម៉ា បានពិភាក្សា​គ្នាជាច្រើន ដើម្បីផលប្រយោជន៍ និងសន្តិភាពនៅប្រទេសមីយ៉ាន់ម៉ា និងប្រជាជនមីយ៉ាន់ម៉ា។

ឯកឧត្តម កៅ គឹមហួន បានឱ្យ​ដឹង​ទៀតថា នៅក្នុងកិច្ចសន្ទនានេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើ​ហិង្សា​ប្រដាប់​អាវុធ​នៅប្រទេសនេះ ហើយស្នើដល់គ្រប់ភាគីទាំងអស់ ឱ្យ​មានភាពអត់ធ្មត់ និងទទួលយកនូវការចរចារគ្នាដោយសន្តិវិធី។

បើតាមឯកឧត្តម កៅ គឹមហួន សម្តេចតេជោ ហ៊ុន សែន ក៏លើក​ឡើង​នូវ​សំណើ​​មួយ​ចំនួន​ទៀត​ដល់លោក មីន អោងឡាំង ផង​ដែរ ក្នុងនោះ សម្ដេច​តេជោ​ស្នើដល់លោក មីន អោងឡាំង ឲ្យខិតខំអនុវត្តនូវកិច្ចព្រមព្រៀងជាឯកឆ័ន្ទចំនួន ៥ចំណុច ដែលមេដឹកនាំ​រដ្ឋាភិបាលអាស៊ាន បានឯកភាពគ្នា​កាលពីខែមេសា ឆ្នាំ២០២១កន្លងទៅ។

ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ក៏​បាន​ស្នើទៅ​លោក មីន អោងឡាំង ឱ្យ​បង្កលក្ខណៈធ្វើយ៉ាងណាឲ្យប្រេសិតពិសេសរបស់ប្រធាន​អាស៊ាន បានទៅបំពេញ​ទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើកដំបូងនៅពេលសមស្របខាងមុខនេះ។

ជាពិសេសទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោក មីន អោងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ឱ្យ​ចូលរួមជាមួយថ្នាក់ដឹកនាំអាស៊ានផ្សេងទៀត ក្នុងការផ្តល់ជំនួយមនុស្សធម៌​ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលកំពុងត្រូវការបំផុតនោះ។

នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​ប្រមុខ​ដឹកនាំ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន បាន​ជជែក​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ជាមួយ​មេដឹកនាំ​យោធា​ភូមា បន្ទាប់​ពី​សម្ដេច​តេជោ ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មករា​នេះ៕ អត្ថបទ៖ សុធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm