កូរ៉េខាងត្បូងអះអាងថា កូរ៉េងខាងជើងបាញ់អាវុធទំនងជាមីស៊ីលបាលីស្ទីក ២គ្រាប់ចូលក្បែរឆ្នេរសមុទ្រខាងកើតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះជាការបាញ់លើកទី៦ នៅខែនេះ

2022/01/27 03:20:53 pm        699

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសដែលហៅខ្លួនឯងថាជាមហាអំណាចនុយក្លេអ៊ែរ កូរ៉េខាងជើងបានបាញ់អាវុធដែលទំនងជាមីស៊ីលបាលីស្ទីកចំនួន២គ្រាប់ ចូលក្បែរឆ្នេរសមុទ្រខាងកើតរបស់ខ្លួន ជាការបាញ់សាកល្បងមីស៊ីលលើកទី៦ នៅខែនេះ។ 

នាយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានតាមដានពីការបាញ់នេះ ប៉ុន្តែមិន បានបញ្ជាក់លម្អិតទេ។ ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ដោយសំអាងតាមប្រភពពីរដ្ឋាភិបាលជប៉ុនថា អាវុធដែលគេសង្ស័យថាជាមីស៊ីលនេះ ទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។ កូរ៉េខាងជើងបាននិយាយថា នៅខែនេះ ខ្លួននឹងពង្រឹងវិស័យការពារជាតិរបស់ខ្លួនទប់ទល់នឹង សហរដ្ឋអាមេរិក និងពិចារណាការចាប់ផ្ដើមឡើងវិញរាល់សកម្មភាព ដែលបានផ្អាកជាបណ្ដោះអាសន្នទាំងអស់ គឺការបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយ។  

កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលតម្រង់គោលដៅចំនួន២គ្រាប់ ចូលក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ស្របពេលភាពតានតឹងកំពុងកើនឡើងជុំវិញការសាកល្បងអាវុធជាបន្តបន្ទាប់។ កាលពីពេលថ្មីៗនៅក្នុងខែនេះ កូរ៉េខាងជើង បានសាកល្បងមីស៊ីលយុទ្ធសាស្ត្រប្រើដោយទូរបញ្ជាមីស៊ីលល្បឿនលឿនជាងសំឡេង២គ្រាប់ ដែលអាចហោះហើរក្នុងលឿន និងចំគោលដៅដ៏ជាក់លាក់បន្ទាប់ពីបាញ់ចេញ និង ការបាញ់ចេញពីរថភ្លើងជាដើម ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm