ក្រុមអ្នកតវ៉ា នៅក្រុងមែលប៊ន ប៉ះទង្គិចគ្នា ខណៈការប្រមូលផ្តុំធ្វើឡើងនៅទូទាំងអូស្ត្រាលី

2025/09/13 11:21:17 pm        666

ការប្រមូលផ្តុំគ្នាត្រូវបានធ្វើឡើងនៅក្នុងទីក្រុងនានាទូទាំងប្រទេសអូស្ត្រាលី នាថ្ងៃសៅរ៍ (ទី១៣ ខែកញ្ញា) នេះ ដោយមានការប៉ះទង្គិចគ្នា រវាងក្រុមអ្នកតវ៉ាជាបដិបក្ខ ចំពេលមានការប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយមន្ត្រីនគរបាល។

ក្រុមគាំទ្រប៉ាឡេស្ទីន សកម្មជនសិទ្ធិជនជាតិដើមភាគតិច និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បាននាំគ្នាចេញទៅតាមដងផ្លូវ ក្នុងទីក្រុង Melbourne, Sydney, Brisbane, Adelaide និង Darwin។

នៅទីក្រុងមែលប៊ន ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីការប្រឈមមុខដាក់គ្នាដ៏តានតឹង រវាងក្រុមបាតុករ និងនគរបាល ខណៈដែលក្រុមបិដបក្ខបានចាប់ផ្ដើមប៉ះទង្គិច។ សារព័ត៌មាន The Age បានរាយការណ៍ថា អ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន និងសិទ្ធិជនជាតិដើមភាគតិច បានប្រឈមមុខនឹងក្រុមប្រឆាំងរដ្ឋាភិបាល ដោយហៅពួកគេថា ពូកណាហ្ស៊ីនិយម។

ចំណែកនៅទីក្រុង Sydney នគរបាលរាប់រយនាក់ត្រូវបានដាក់ពង្រាយពាសពេញទីក្រុង។ ហើយបើយោងតាមនគរបាល បានឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភសន្តិភាព។

ការប្រមូលផ្តុំគ្នាទាំងនេះ កើតឡើងបន្ទាប់ពីមានសកម្មភាពស្តាំនិយមជ្រុលជាបន្តបន្ទាប់កាលពីចុងខែមុន នៅពេលដែលសមាជិកនៃបណ្តាញសង្គមនិយមជាតិ បានលេចមុខនៅក្នុងបាតុកម្មជាច្រើន ដោយស្រែកពាក្យស្លោកនានា ដូចជា «Hail White Australia» (សាទរប្រជាជនអូស្ត្រាលីស្បែកស)។

នៅទីក្រុងមែលប៊ន ក្រុមមួយបានវាយប្រហារនៅកន្លែងតវ៉ាជនជាតិដើមភាគតិច ជាសកម្មភាពដែលក្រុមអ្នករិះគន់ បានលើកឡើងថា បានគូសបញ្ជាក់ពីការជំទាស់នៃក្រុមប្រឆាំងអន្តោប្រវេសន៍ ដែលផ្តោតលើប្រជាជនដើមដំបូងរបស់ប្រទេសអូស្ត្រាលី៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm