នគរបាលក្រុងឡុងដ៍ ត្រៀមទប់ទល់នឹងការតវ៉ាដ៏ធំពីក្រុមបដិបក្ខ

2025/09/14 01:03:04 am        574

នគរបាលទីក្រុងឡុងដ៍ នឹងដាក់ពង្រាយមន្ត្រីបន្ថែម នៅថ្ងៃសោរ៍ (ទី១៣ ខែកញ្ញា) នេះ ខណៈ​ពេល​ដែល​ក្រុមស្តាំនិយម បាតុករប្រឆាំងជនអន្តោប្រវេសន៍ និងក្រុមតវ៉ា​ប្រឆាំង​នឹង​ការ​រើស​អើង​ជាតិ​សាសន៍ ប្រមូលផ្ដុំធ្វើបាតុកម្មជាបដិបក្ខ ដោយធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើង ជុំវិញ​លទ្ធភាព​នៃ​ការប៉ះទង្គិច។

ការតវ៉ាឈ្មោះ «Unite The Kingdom» ដែលត្រូវបាន​រៀប​ចំ​ឡើង​ដោយ​សកម្មជន​ប្រឆាំង​ជន​អន្តោប្រវេសន៍ និងប្រឆាំងមូស្លីម លោក Stephen Yaxley-Lennon ដែលត្រូវបានគេស្គាល់ថា លោក Tommy Robinson គ្រោងជួបគ្នានៅជិតស្ពាន Waterloo Bridge របស់ទីក្រុងឡុងដ៍ មុន​ពេល​ធ្វើដំណើរទៅភាគខាងត្បូងនៃចុងវិថី Whitehall ដែលជាកន្លែងការជួបជុំនឹងកើតឡើង។

ចំណែក​ការ​តវ៉ាប្រឆាំងដែលរៀបចំដោយក្រុម «Stand Up To Racism» គ្រោងនឹង​ប្រមូល​ផ្តុំ​នៅ​ចុង​ម្ខាង​ទៀត​នៃវិថី Whitehall ដែលជាផ្លូវដ៏សំខាន់ឆ្ពោះទៅកាន់សភា។ ជាមួយគ្នានេះ ការតវ៉ា​របស់​ក្រុម Unite The Kingdom ត្រូវបានគេរំពឹងថា នឹងកាន់ទុក្ខលោក Charlie Kirk ជា​សកម្មជន​អភិរក្សនិយមអាមេរិកដែលត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកញ្ញា ខណៈដែ​ល​រូប​គេ​បានថ្លែងសុន្ទរកថានៅឯសាកលវិទ្យាល័យមួយ ក្នុងរដ្ឋ Utah។

នគរបាលក្រុងឡុងដ៍ បានឲ្យដឹងថា របងការពារនឹងត្រូវដំឡើង ដើម្បីបង្កើតគម្លាត រវាងក្រុមតវ៉ា​ទាំង​២​។ នគរបាលបានបញ្ជាក់ថា មន្រ្តីជាង ១.៦០០នាក់ នឹងត្រូវដាក់​ពង្រាយ​នៅ​ទូទាំង​ទីក្រុង​ឡុងដ៍ នៅថ្ងៃទី១៣ ខែកញ្ញា ដោយរួមមាន ៥០០នាក់ត្រូវបានយកមកពីកងកម្លាំងផ្សេងទៀត ខណៈ​ដែលបន្ថែមពីលើការតវ៉ានេះ ក៏មានការប្រកួតបាល់ទាត់រវាងក្រុមខ្លាំងៗ ក្នុងនោះ​មាន​រួម​ទាំង​ក្រុម​ញញួរធំ West Ham ប៉ះក្រុមមាន់ខ្នាយមាស Tottenham ផងដែរ ការប្រគុំតន្ត្រី និង​ព្រឹត្តិការណ៍​ផ្សេងៗទៀត។ មន្ត្រីប្រហែល ១.០០០នាក់ នឹងបំពេញកាតព្វកិច្ចតាមមើលការ​តវ៉ានេះ​៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        14
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm