​សិស្សទើបប្រឡងបាក់ឌុបចាប់ផ្តើមនាំគ្នាស្វែងរកឱកាសសិក្សាបន្តលើវិស័យម្ហូបអាហារ

2025/09/14 05:25:18 pm        223

ភ្នំពេញ ៖បណ្តាសិស្ស និងអាណាព្យាបាលជាច្រើន បាននាំកូនចៅទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប ) ឆ្នាំសិក្សា២០២៥ ចូលទស្សនាថ្ងៃបើកជាសាធារណៈឲ្យមហាជនចូលទស្សនាការរៀនជំនាញផ្នែកម្ហូបអាហារ នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា ហៅកាត់ ACAC នៅរាជធានីភ្នំពេញ ។

​សិស្ស និងអាណាព្យាបាលមានកូនទើបប្រឡងបាក់ឌុបរួច បានថ្លែងប្រាប់BTVនៅថ្ងៃទី១៤ ខែកញ្ញានេះថា នៅក្នុងដំណើរដើរទស្សនាសិក្សាស្វែងយល់ការរៀន ការបង្រៀនចំអិនម្ហូបអាហារ ធ្វើនំបង្អែម ភេសជ្ជៈនានា និងស្តាប់បទបង្ហាញរបស់អ្នកតំណាងវិទ្យាស្ថានម្ហូបអាហារកម្ពុជា បានធ្វើឲ្យសិស្សផ្តោតការចាប់អារម្មណ៍ចង់រៀនជំនាញចុងភៅ នៅក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច ខណៈនៅក្នុងវិស័យនេះ បច្ចុប្បន្ន កំពុងមានតម្រូវការច្រើនកម្លាំងពលកម្មច្រើន ចូលបម្រើការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

តំណាងវិទ្យាស្ថានម្ហូបអាហារកម្ពុជា បានថ្លែងថា នៅក្នុងថ្ងៃបើកចូលទស្សនាវិទ្យាស្ថានម្ហូបអាហារកម្ពុជានេះដែរ វិទ្យាស្ថានក៏បានចាប់ផ្តើមបើកការទទួលពាក្យសិស្សស្នើសុំចូលរៀនជំនាញចុងភៅចំនួន៧០រូប សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២៥នេះ រយៈពេល២ឆ្នាំ ហើយនឹងត្រូវបិទការទទួលពាក្យនៅថ្ងៃទី២០ ខែតុលា ហើយសិស្សជាប់ និងធ្លាក់បាក់ឌុប គឺអាចដាក់ពាក្យស្នើសុំចូលរៀនបានដូចគ្នា។

សូមបញ្ជាក់ថា ការរៀនជំនាញវិជ្ជាជីវៈក្នុងវិស័យម្ហូបអាហារ នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា របស់ប្រទេសស្វីសនេះ គឺសញ្ញាបត្រទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា និងរដ្ឋាភិបាលប្រទេសស្វីល ហើយសិស្សដែលរៀនជំនាញនេះ គឺអាចចុះហាត់ការ និងអាចធ្វើបំផ្លាស់ទី ទៅធ្វើការងារនៅក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសនានានៅប៉ែកខាងអឺរ៉ុប៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm