AHF លើកទឹកចិត្តក្រុមយុវជនប្រឈមមកទទួលសេវាព្យាបាលជំងឺកាមរោគ ខណៈចំនួនឆ្លងកើនឡើង

2025/09/14 05:32:34 pm        167

ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (ដែលហៅកាត់ថាAHF) បានលើកទឹកចិត្តដល់ក្រុមយុវជនប្រឈមដែលរួមមានស្ត្រីបម្រើការកំសាន្តសប្បាយ អ្នកស្រលាញ់ភេទដូចគ្នា និងក្រុមបំលែងភេទ មកទទួលសេវាពិនិត្យនិងព្យាបាលជំងឺកាមរោគ ខណៈបច្ចុប្បជំងឺនេះកំពុងមានការកើនឡើងខ្ពស់ពិសេសទៅលើយុវជន។

​ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅមណ្ឌលថែរក្សាសុខភាព ទួលគោករបស់ AHF លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ជាមួយនឹងការថយចុះនៃជំនួយអន្តរជាតិ ការទ្រទ្រង់ ការឆ្លើយតប នឹងមេរោគអេដស៍របស់កម្ពុជារហូតដល់ឆ្នាំ២០៣០ នៅតែជាបញ្ហាប្រឈមដ៏សំខាន់។ ឥឡូវនេះគឺជាពេលវេលាដើម្បីជំរុញការផ្តល់មូលនិធិក្នុងស្រុកដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ AHF Cambodia កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដោយធានាបាននូវការទទួលបានការព្យាបាល ១០០% សម្រាប់អតិថិជនដែលទើបធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគអេដស៍ និងការពង្រីកសេវាកម្ម រួមទាំងមណ្ឌលពិនិត្យ និងព្យាបាលជំងឺកាមរោគផងដែរ។

លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា បច្ចុប្បន្នអង្គការ បានសហការជាមួយក្រសួងសុខាភិបាល ផ្តល់ការថែទាំ និងព្យាបាលមេរោគអេដស៍ដល់អតិថិជន ដែលកម្មវិធីនេះបានចាប់ផ្តើមនៅឆ្នាំ២០០៥ នៅពេលដែល AHF Cambodia បានចាប់ផ្តើមកម្មវិធីដំបូងរបស់ខ្លួនជាមួយក្រសួងសុខាភិបាល ហើយបានពង្រីកសេវាកម្មបន្តិចម្តងៗជាមួយភ្នាក់ងារថែទាំសុខភាពផ្សេងទៀត។ លោកវេជ្ជបណ្ឌិតលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ពិសេសក្រុមប្រឈមស្ត្រីបម្រើការកម្សាន្តសប្បាយ អ្នកស្រលាញ់ភេទដូចគ្នា និងក្រុមបំលែងភេទ មកទទួលសេវាឱ្យបានទាន់ពេល ដើម្បីរក្សាសុខភាពបានល្អប្រសើរ ឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០។

   លោកវេជ្ជបណ្ឌិត ម៉ា សួនសុភ័ក្ត ប្រធានគ្រប់គ្រងមណ្ឌលរក្សាសុខភាពលើកឡើងថា ក្រុមយុវវ័យដែលប្រឈមអាចអញ្ជើញមកទទួលសេវា នៅមណ្ឌលរក្សាសុខភាពដែលបង្កើតឡើងដោយ AHF គាំទ្រដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺអេដស៍សើរស្បែក និងកាមរោគ បម្រើសេវាចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច ៧ថ្ងៃ ក្នុង១សប្តាហ៍ មិនមានសម្រាកទេ ដោយមានបុគ្គលិកប្តូរគ្នាបានអតិថិជនអាចអញ្ជើញមកម៉ោងណាក៏បានដែរ។ ការព្យាបាលនៅទីនេះមិនមានគិតថ្លៃទេ និងលាក់ការណ៍សំងាត់ជូនអតិថិជនផងដែរ។ចាប់តាំងពីបង្កើតឡើងក្នុងកំឡុងខែមករា ឆ្នាំ២០២៥ ក្នុង១ខែមានអតិថិជនមកទទួលសេវាប្រមាណពី៣៥០នាក់ ទៅ៤០០នាក់ ក្នុងនោះ៩០% ជាក្រុមបុរសស្រលាញ់បុរស៕ 

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        228
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm