អាកាសយានដ្ឋានអន្តរជាតិតេជោផ្តល់សេវាកម្មជូនអ្នកដំណើរយ៉ាងរលូនរយៈពេល៥ថ្ងៃមកនេះ

2025/09/14 05:41:05 pm        235

ភ្នំពេញ ៖អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកដំណើរការផ្តល់សេវាកម្មជូនអ្នកដំណើរជាតិអន្តរជាតិយ៉ាងរលូន មិនមានបញ្ហារអាក់រអួល ក្នុងរយៈពេល៥ថ្ងៃមកនេះ ហើយអ្នកដំណើរជាតិអន្តរជាតិ និងពលរដ្ឋដែលបានអញ្ជើញទៅទស្សនា បានបង្ហាញភាពភ្ញាក់ផ្អើលលើរចនាបថ ភាពប្រណិតរបស់អាកាសយានដ្ឋាន និងធ្វើឲ្យគេមកទស្សនាម្តងហើយ ចង់មកទស្សនាម្តងទៀត។ 

​អ្នកដំណើរជាតិ អន្តរជាតិ បានថ្លែងប្រាប់ BTV នៅថ្ងៃទី១៤ ខែកញ្ញានេះថា បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សំគាល់ឃើញថា គ្រប់ការធ្វើដំណើរចេញចូលកម្ពុជា គឺមិនមានការពន្យាពេលជើងហោះហើរ ដូចបណ្តាឆ្នាំកន្លងមកនោះទេ ពិសេសជាងនេះពេលដល់ព្រលានថ្មីនេះ គឺធ្វើឲ្យគេហាក់មានភាពកក់ក្តៅ ប្រព័ន្ធត្រួតពិនិត្យឯកសារចេញចូលរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ និងគយ មានដំណើរការល្អមិនរងចាំយូរ និងប្រព័ន្ធបញ្ជាស្វ័យប្រវត្តិទំនើបៗនានាទៀតនៅក្នុងព្រលានហោះថ្មីមិនមានការរអាក់រអួល ហើយគេរំពឹងថា នៅថ្ងៃអនាគត នឹងមានជើងហោះត្រង់ច្រើនទៅមកជាមួយបណ្តាប្រទេសឆ្ងាយៗ។ 

បណ្តាពលរដ្ឋដែលអញ្ជើញចូលទស្សនាព្រលានក៏បានថ្លែងថា នៅពេលនេះពលរដ្ឋទាំងអស់គ្នាពិតជាមានមោទនភាពខ្លាំងចំពោះប្រទេសជាតិ ដែលមានព្រលានយន្តធំៗលំដាប់ពិភពលោក មានភាពទំនើប និងមានកន្លែងដើរកម្សាន្តច្រើន ដែលបញ្ហានេះគឺធ្វើឲ្យគេមានការចាប់អារម្មណ៍ចង់មកទស្សនាម្តងហើយ ចង់មកទស្សនាម្តងទៀត។

ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ គឺមានប្រើប្រាស់ប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិច្រើននិងមានភាពទំនើប ហើយចាប់ពីពេលនេះតទៅកម្ពុជា គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលជើងហោះគ្រប់ប្រភេទទាំងអស់របស់ពិភពលោកមកចុះចត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ៕

អត្ថបទ ស៊ុមសុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        174
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        152
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm